ព័ត៌មានជាតិ
កម្ពុជាអាមេរិករម្លឹកខួប៧៥ឆ្នាំនៃទំនាក់ទំនងជាមួយផ្លូវជាតិលេខ៤
អភិបាលខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត និងភារៈធារីស្ដីទីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី ប្រ៊ីដហ្គេត អិលវ៉កឃើ បានអញ្ជើញលើកស្លាកអបអរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជាអាមេរិក។

ផ្លាកថ្មីនេះត្រូវបានលើកកាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅដោយសរសេរថា អបអរសាទរខួប៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-អាមេរិក សហរដ្ឋអាមេរិកមានមោទនភាពដែលបានឧបត្ថម្ភការសាងសង់ផ្លូវមិត្តភាពខ្មែរ-អាមេរិក (ផ្លូវជាតិលេខ៤) នៅទស្សវត្សរ៍ ១៩៥០ ដើម្បីជានិមិត្តរូបនៃមិត្តភាព និងភាពជាដៃគូរចីរកាល។
ផ្លូវជាតិលេខ៤គឺជាផ្លូវជាតិសំខាន់មួយរបស់កម្ពុជាដែលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែខេត្តព្រះសីហនុ ផ្លូវនេះត្រូវបានស្ថាបនាស្របពេលនឹងការសាងសង់កំពង់ផែខេត្តព្រះសិហនុ ដោយចំណាយពេល៥ឆ្នាំដើម្បីសាងសង់(ឆ្នាំ១៩៥៥-ឆ្នាំ១៩៦០) ក្រោមមូលនិធិរបស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកតំបូងជាមួយប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath អោយធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោក Heath បានថ្វាយសារតាំងទៅព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំដដែល ដោយយកសណ្ឋាគារឡឺរ៉ូយ៉ាល់ជាកន្លែងធ្វើការតំបូងរបស់ស្ថានទូត។
ក្នុងឱកាសនៃការរម្លឹកខួប៧៥ឆ្នាំនៃទំនាក់ទំនងនៅឆ្នាំ២០២៥ ស្ថានទូតអាមេរិកមានកម្មវិធីជាច្រើនដើម្បីរម្លឹកខួបនេះ ហើយនៅខែសីហានេះស្ថានទូតមានកម្មវិធីមួយដែលហៅថាសប្ដាហ៍ស្ថានទូតនៅខេត្តព្រះសីហនុដែលរម្លឹកការចូលរួមរបស់អាមេរិកលើតម្លៃរួម និងចក្ខុវិស័យសម្រាប់អនាគត ជំរុញកាលានុវត្តភាព សេដ្ឋកិច្ច និងការលើកកម្ពស់សុខភាព និងសន្ដិសុខ ដល់ការអភិរក្សបេតិកភណ្ឌ វប្បធម៌ និងការផ្ដល់សិទ្ធិអំណាចដល់យុវជនកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


