នយោបាយ
តំណាងកម្ពុជានៅUNថា អាមេរិកពូកែតែខាងរិះគន់គេ ខណៈខ្លួនកំពុងជួបបញ្ហាប្រឈមក្នុងផ្នែកសិទ្ធិមនុស្ស
លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយចំពោះសហរដ្ឋអាមេរិកដែលជាប្រទេសមួយពូកែទូន្មានគេ ហៅខ្លួនឯងថា ជាបិតាប្រជាធិបតេយ្យ ប៉ុន្តែបាន និងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយនូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ កាលពីនៅឆ្នាំ២០២១ មានមនុស្សប្រមាណជាង៧០០នាក់ដែលបានបញ្ចេញមតិផ្ទុយ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ បន្ទាប់ពីបានសម្រុកចូលវិមានសភា។

តាមរយៈបទអន្តរាគមន៍កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ លោក អាន សុខខឿន បានអះអាងថា ការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្សមកប្រើជាអាវុធវាយប្រហារកម្ពុជា ដើម្បីបម្រើរបៀបវារៈនយោបាយនោះ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សបានដឹងឮអស់ទៅហើយ។ លោកបានអំពាវនាវឱ្យគណៈប្រតិភូសហរដ្ឋអាមេរិកធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិនត្រូវធ្វើនយោបាយូបនីកម្មនោះឡើយ។ លោក អាន សុខខឿន អះអាងថា ការថ្លែងថា គណបក្សប្រឆាំង គឺជាគោលដៅនៃការវាយប្រហារនោះ គឺមិនត្រឹមត្រូវទាល់តែសោះ។
លោកថា ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពទ្បើយ។ បុគ្គលរងការចោទប្រកាន់ គឺផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារបុគ្គលនោះជានរណានោះទេ ពីព្រោះបុគ្គលគាំទ្របក្សកាន់អំណាចដែលបានបំពានច្បាប់ ក៏ត្រូវបានផ្តន្ទាទោសដោយតុលាការដូចគ្នា។

ដោយឡែក ចំពោះការលើកឡើងពីការបិទលំហសង្គមស៊ីវិលវិញ លោក អាន សុខខឿន បានគូសបញ្ជាក់ថា គ្រាន់តែតួលេខ ក៏អាចបញ្ជាក់ពីការពិតបានដែរ។ ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរិតត្បិត ចុះហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅតែបន្តកើនឡើងរហូតដល់ចំនួនជិត៦០០០ អង្គការ? ដូច្នេះ ការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្ដាប់តូច ដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លា និងបានទទួលថវិកាគាំទ្រពីបរទេស។
ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ លោក អាន សុខខឿន បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចហើយលើមាត្រាចំនួន១១ក្នុងចំណោម១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្ម។ តំណាងកម្ពុជារូបនោះ អះអាងដែរថា ៖«ការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស ចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន»។ បើតាមលោក អាន សុខខឿន នៅឆ្នាំ២០២១ អ្នកកាសែតជាង៥០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន នៅទូទាំងសហរដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់ ហើយបញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះ នៅមិនទាន់អស់នៅឡើយ។

លោក អាន សុខខឿន បានទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់នាពេលកន្លងមកថា “សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ ដោយស្តង់ដារពីរទ្បើយ” ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


