សន្តិសុខសង្គម
បុរសម្នាក់ចូលព្រៃបេះបន្លែត្រួយព្រិច ជាន់មីនផ្ទុះ បណ្តាលឲ្យរបួសដាច់ជេីង
បុរសម្នាក់ដោយសារជីវភាពខ្វះខាត សុខចិត្តចូលព្រៃបេះបន្លែត្រួយព្រិច និងរកសត្វយកមកធ្វើម្ហូបដើម្បីចិញ្ចឹមជីវិតចៃដន្យអី ស្រាប់តែដើរជាន់មីនទាន់ផ្ទុះ បណ្តាលឲ្យរបួសដាច់ជេីងឆ្វេង និងកន្លែងផ្សេងជាច្រើនទៀត។
រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងចំណុចព្រៃចំការមីនខាងមុខទំនប់ក៥។

នគរបាលប៉ុស្តិ៍ និងសមត្ថកិច្ច ឃុំអូបីជាន់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចឃុំអូបីជាន់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះក្រពេកបានដាច់ចិត្ត ចូលក្នុងចំការមីនខាងមុខទំនប់ក៥ ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកតាំងពីជំនាន់សង្ក្រាមដើម្បីបេះបន្លែត្រួយព្រិច និងរកសត្វយកមកចិញ្ចឹមជីវិត។ ដោយសារកន្លែងនោះសម្បូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្រាប់តែជនរងគ្រោះដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជេីងឆ្វេង និងកន្លែងផ្សេងជាច្រេីនទៀត។
នគរបាលប៉ុស្តិ៍និងសមត្ថកិច្ច ឃុំអូបីជាន់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងមន្ត្រីមូលដ្ឋាននិងក្រុមគួ្រសាររបស់ជនរងគ្រោះ បានដឹកជនរងគ្រោះតាមរថយន្តសង្គ្រោះបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ទិដ្ឋភាពអ្នករបួសមានសភាពធ្ងន់ធ្ងរមិនដឹងថាគ្រូពេទ្យអាចសង្គ្រោះបានឬយ៉ាងណានោះទេ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


