កីឡា
Nick Taylor ប្រាប់ថា ការប៉ះ ហុងកុង លើកនេះកម្ពុជាមានសន្ទុះចិត្តខ្លាំង ក្រោយខកខានយូរ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិផ្លូវការជាមួយ ហុងកុង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីខកខានសម្រាប់ការប្រកួតនៅក្នុងថ្ងៃ FIFA Day រយៈពេល២លើកហើយ។

ខ្សែបម្រើការពារស្លាប Nick Taylor ដែលបានហោះមកពីប្រទេសថៃចូលរួមជាមួយក្រុមជម្រើសជាតិចាត់ទុកការជួបជុំគ្នាសម្រាប់ការប្រកួតអន្តរជាតិលើកនេះជាកម្លាំងជំរុញទឹកចិត្តដ៏សំខាន់ដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្រ និងប្រទេសជាតិ។
កីឡាករខ្មែរ-អាមេរិកបានប្រាប់«កម្ពុជាថ្មី»ថា ៖«សម្រាប់ខ្លួនខ្ញុំផ្ទាល់គឺពិតជាត្រេកអដែលបានវិលមកចូលរួមក្នុងក្រុមជម្រើសជាតិជាថ្មី បន្ទាប់ពីមិនមានការប្រកួតច្រើនខែ ប៉ុន្តែអ្នកគ្រប់គ្នាទំនងជារីករាយណាស់សម្រាប់ការជួបជុំគ្នាលើកនេះ។ តាមពិតទៅ ខ្ញុំគិតថា យើងចង់លេងក្នុងប្រទេសនៅចំពោះមុខអ្នកគាំទ្ររបស់យើង ប៉ុន្តែនៅពេលនេះមិនទាន់ទេ មានតែរង់បន្តទៀត»។

សមាជិកក្លិបថៃ PT Prachaup FC បានសង្កត់ធ្ងន់ថា ៖«ចំណុចសំខាន់សម្រាប់ពួកយើងដូចខ្ញុំបានលើកឡើងនៅខាងលើអីចឹងគឺ កីឡាករម្នាក់ៗគឺសុទ្ធតែរីករាយសម្រាប់ការប្រកួតលើកនេះ ដូច្នេះសង្ឃឹមថា វានឹងក្លាយជាកម្លាំងចិត្តដ៏សំខាន់ និងជំរុញពួកយើងឲ្យធ្វើបានល្អ»។
កីឡាករបានបន្តទៀតថា ៖«អ្វីដែលសោកស្តាយ គឺដោយសារការប្រកួតលីគទើបធ្វើឲ្យយើងគ្មានពេលវេលាច្រើនក្នុងការហ្វឹកហាត់ត្រៀមការប្រកួត។ ទោះជាយ៉ាងណា ខ្ញុំគិតថា យើងស្គាល់គ្នាច្បាស់ និងដឹងពីអ្វីដែលគ្រូចង់បាន ដូច្នេះខ្ញុំគិតថា គ្មានបញ្ហាចោទទេ»។

Nick Taylor បានបន្ថែមថា ៖«ខ្ញុំសង្ឃឹមថា អ្នកគាំទ្រទាំងអស់អាចទស្សនា និងលើកទឹកចិត្តពួកយើងងតាមអនឡាញ ហើយយើងខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកជ័យជម្នះជូនប្រទេសជាតិ»។
នៅក្នុងឆ្នាំ ២០២៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនទាន់ស្គាល់ពាក្យ«ជ័យជម្នះ»ឡើយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ៣ លើកកន្លងគឺចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២ និងចាញ់ តាហ្ស៊ីគីស្ថាន ១-២។ ដូច្នេះការប្រកួតជាមួយ ហុងកុង វេលាម៉ោង ៧ យប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកានេះ អ្នកគាំទ្រសង្ឃឹមទទួលបានលទ្ធផលល្អ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


