Connect with us

កីឡា

ក្រុម Arkadag ត្រៀម​ប៉ះ Al Nassr នៅ​តែ​មិន​ប្រើ​កីឡាករ​បរទេស

បានផុស

នៅ

ក្រុម​បាល់ទាត់​របស់​ប្រទេស​តួកមេនីស្ថាន FK Arkadag បាន​ឈាន​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​​ពាន​រង្វាន់ AFC Champions League Two ដោយ​មិន​ប្រើ​ប្រាស់​កីឡាករ​បរទេស​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម​ FK Arkadag

ក្រុម FK Arkadag កំពុង​ទទួល​បាន​ជោគជ័យ​​ដោយ​មិន​ប្រើ​ប្រាស់​កីឡាករ​បរទេស​សោះ។ ពួក​គេ​ប្រើ​កីឡាករ​តួក​មេនីស្ថាន​សុទ្ធ​​ទាំង​ការ​ប្រកួត​ពាន​រង្វាន់​ក្នុង​ស្រុក និង​ពាន​រង្វាន់​អន្តរជាតិ។ បង្កើត​ឡើង​នៅ​ខែ​មេសា ឆ្នាំ ២០២៣​ ទើប​មាន​អាយុ​កាល​ជាង ២ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ​កំពុង​ក្លាយ​ជា​ក្រុម​ដ៏​ជោគជ័យ​ឆាប់​រហ័ស​បំផុត​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ក្រុម FK Arkadag  ប្រៀប​ដូច​ជា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​តួកមេនីស្ថាន។ កីឡាករ​របស់​ពួក​គេ​ភាគ​ច្រើន​សុទ្ធ​តែ​​ជាប់​ជម្រើស​ជាតិ​តួក​មេនីស្ថាន ដូច្នេះ​ពួក​គេ​លេង​យល់​ចិត្ត​គ្នា​ណាស់​ ដោយសារ​ពួក​គេ​លេង​ជា​មួយ​គ្នា​ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ។

បើ​ក្រឡេក​មើល​បញ្ជីឈ្មោះ​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​តួកមេនីស្ថានគឺ​មាន​កីឡាករ​របស់​ក្រុម ​ FK Arkadag ស្ទើរ​តែ​ទាំង​អស់ ហើយ​មាន​តែ ២ នាក់​ប៉ុណ្ណោះ​ដែលមិន​មែន​ជា​កីឡាករ​របស់ក្លិប FK Arkadag។

ក្រុម FK Arkadag បាន​ឈ្នះ​​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​តួកមេនីស្ថាន ៣ រដូវ​កាល​ជាប់​គ្នា​គឺ ឆ្នាំ ២០២៣ ២០២៤ និង ២០២៥។ ជា​ពិសេស​ទៀត​នោះ ពួក​គេ​បាន​​យក​ឈ្នះ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ២-១ ដើម្បី​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​អន្តរជាតិ AFC Challenge League រដូវ​កាល ២០២៤-២៥ ហើយ​ទទួល​បាន​កៅអី ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​កម្រិត​ទី​២ AFC Champions League Two រដូវ​កាល ២០២៥-២៦។

ក្រុម Arkadag ឈ្នះ​ជើង​ឯក AFC Challenge League

នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម FK Arkadag បាន​ឈ្នះ ១ ប្រកួត ស្មើ ៤ ប្រកួត និង​ចាញ់ ១ ប្រកួត ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ពូល B បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ដោយ​​ត្រូវ​ជួប​ក្រុម Al Nassr ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​លំដាប់​ពិភព​លោក៕

ក្រុម​ជម្រើស​ជាតិ​តួកមេនីស្ថាន

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម