កីឡា
អបអរសាទរ U23 កម្ពុជា បើកឆាកពូល K ឈ្នះ ហុងកុង ៤-២ បាន៣ពិន្ទុ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បើកឆាកទទួលបាន៣ពិន្ទុពូល K បន្ទាប់ពីបានយកឈ្នះ U23 ហុងកុង ដោយលទ្ធផល ៤-២ នៅប្រទេសជប៉ុន ថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ ក្នុងយុទ្ធនាការណ៍ជម្រុះសន្សំពិន្ទុក្នុងពូលជើងឯកយុវជនទ្វីបអាស៊ី AFC U23 Asian Cup ឆ្នាំ២០២២។

សម្រាប់ការប្រកួតវគ្គទី១ ទាំងកម្ពុជា និង ហុងកុងមានឱកាសល្អសម្រុកគ្នាទៅវិញទៅមកដូចគ្នា ប៉ុន្តែហុងកុងមានឱកាសមាសពីរបីលើក តែធ្វើមិនបានសម្រេចដោយស៊ុតប៉ះរបាទី ខណៈកម្ពុជាគ្រប់គ្រងបាល់បានច្រើន។ ការប្រកួតអូសបន្លាយរហូតដល់នាទីទី៤០ទើបគ្រាប់បាល់កើតមានដោយការវាយបកនៅស្លាបឆ្វេងជាការសម្រេចទីរបស់ខ្សែប្រយុទ្ធ សៀង ចន្ធា ដើម្បីនាំមុខ ១-០ ។

ដោយឡែកការប្រកួតវគ្គទី២ ហុងកុងបានដាក់សម្ពាធខ្លាំងនៅដើមវគ្គ ប៉ុន្តែគ្មានសំណាងទម្លាយសំណាញ់ទីខ្មែរ បើទោះជាមានឱកាសល្អពីរលើកក៏ដោយ។ ផ្ទុយទៅវិញ ការវាយបករបស់កម្ពុជាពិតជាមានប្រសិទ្ធភាពដោយគ្រាន់តែដើមវគ្គរកបាន៣គ្រាប់បន្ថែមទៀតក្នុងនោះ សៀង ចន្ធា រកគ្រាប់បាល់ទី២នៅនាទី៥៤ ហើយ ស៊ីន កក្កដា រកបាននៅនាទី៥៦ ដែលជាការបញ្ជូនបាល់ពី ចន្ធា។ ជាពិសេសគ្រាប់បាល់ទី៤ពិតជាអស្ចារ្យមែនទែនដែលជាការស៊ុតពីចម្ងាយរបស់ មិន រតនៈ ផុតដៃអ្នកចាំទីហុងកុងចូលយ៉ាងស្អាតនៅនាទីទី៦២។
យ៉ាងណា កម្ពុជាមិនអាចរក្សាសំណាញ់ទីរបស់ខ្លួនឲ្យនៅសូន្យបានទេ បន្ទាប់ពីហុងកុងបានបំប៉ោងសំណាញ់ទីនៅនាទី៨២ដើម្បីតាមពីក្រោយ ៤-១ និងរកបានគ្រាប់ទី២ដោយការស៊ុតប៉េណាល់បានសម្រេចតាមពីក្រោយ ៤-២ រហូតចប់ការប្រកួត។

ការប្រកួតបន្ទាប់
ជប៉ុន vs កម្ពុជា ថ្ងៃទី២៦ ខែតុលា
ហុងកុង vs ជប៉ុន ថ្ងៃទី២៨ ខែតុលា

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


