កីឡា
កុំភ្លេច កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង៧យប់នេះដើម្បីបន្តឈរកំពូលតារាងរឹងមាំ
ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងប្រកួតជាមួយក្រុមបាល់ទាត់យុវជនហ្វីលីពីនអាយុក្រោម២៣ឆ្នាំ វេលាម៉ោង៧យប់នេះ សម្រាប់ការប្រកួតសន្សំពិន្ទុលើកទី២ក្នុងពូល A ជើងឯក AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ការប្រកួតបើកឆាក ក្រុមយុវជនហ្វីលីពីនរកបាន១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នាជាមួយទីម័រខាងកើតដោយលទ្ធផល ២-២ សម្រាប់ការប្រកួត៩០នាទីពេញ។
ជាមួយគ្នានេះ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរកបាន៣ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមព្រុយណេយ៉ាងអស្ចារ្យក្នុងលទ្ធផលបច្ចេកទេស ៦-០។
ក្រុមហ្វីលពីនត្រូវបានដៃគូស៊ុតចូល២គ្រាប់ និងស៊ុតចូលដៃគូវិញ២គ្រាប់ ខណៈកម្ពុជាស៊ុតចូលដៃគូ៦គ្រាប់ដោយដៃគូមិនអាចតដៃរួច។ ដូច្នេះកម្ពុជាមាន៣ពិន្ទុកំពុងឈរលើកំពូលតារាង ខណៈហ្វីលីពីនស្ថិតនៅលេខ២ក្នុងតារាងជាមួយ១ពិន្ទុ។

ការប្រកួតលើកទី២សំខាន់រៀងៗខ្លួន។ ក្រុមនីមួយៗសុទ្ធតែប្តេជ្ញាស្វែងរកចំណាត់ថ្នាក់កំពូលតារាងដូចគ្នា ពីព្រោះមានតែក្រុមឈរលេខ១ក្នុងពូលទេដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
ទោះជាយ៉ាងណា ពូលមាន៣ ពីក្រុមឈរលេខ១ក្នុងពូលទាំង៣ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ប៉ុន្តែមួយក្រុមទៀតនឹងជ្រើសរើសជាក្រុមលេខ២ល្អបំផុតក្នុងពូលក្នុងចំណោមពូលទាំង៣។
ប្រសិនបើ កម្ពុជាទទួលបានជ័យជម្នះយប់នេះនឹងកាន់តែមានភាគរយខ្ពស់ដើម្បីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែហ្វីលីពី និងទីម័រខាងកើតក៏កំពុងប្រជែងដូចគ្នា ពីព្រោះក្រុមទាំងពីរមិនទាន់ចាញ់ដូចគ្នា។ វេលាម៉ោង៤រសៀល ថ្ថៃនេះ ទីម័រខាងកើត នឹងប្រកួតជាមួយ ព្រុយណេ៕

ពិន្ទុបណ្តោះអាសន្ន ពូល A
- កម្ពុជា មាន ៣ពិន្ទុ
- ហ្វីលីពីន មាន ១ពិន្ទុ
- ទីម័រខាងកើត មាន ១ពិន្ទុ
- ព្រុយណេ មាន ០ពិន្ទុ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


