កីឡា
កម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ១ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀម AFC Asian Cup វគ្គជម្រុះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលធ្លាប់ត្រូវបានដឹងថាគ្រោងនឹងមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ មួយប្រកួតមុននឹងការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំទី៣ នៅប្រទេសឥណ្ឌា នៅខែមិថុនា នាពេលនេះទទួលបានដំណឹងបន្ថែមថា នឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
យោងតាមការបង្ហើបដោយ លោក សុខា រានាថ អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងអំឡុងពេល ក្រុម U-23 កំពុងធ្វើការហ្វឹកហាត់ លោកថា ក្រុមជម្រើសជាតិឈុតធំនឹងមានការប្រកួតលើពហុកីឡដ្ឋានមរតកតេជោ ជាលើកដំបូង ហើយអ្វីដែលពិសេសទៅទៀតនោះក៏នឹងមានបង្ហាញឯកសណ្ឋានថ្មីផងដែរ។ ដោយឡែកសមសភាពក្រុមដែលកម្ពុជា ត្រូវតតាំងជាមួយនៅមិនទាន់មានការបញ្ជាក់ឱ្យដឹងនៅឡើយ។

បញ្ជាក់ថា នៅក្នុងកាលវិភាគដែលបានកំណត់កាលបរិច្ឆេទមួយដែលជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ពោលគឺនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ដោយបានដាក់ថា Friendly នៅអំឡុងថ្ងៃ FIFA Day ដែលជាថ្ងៃប្រមូលផ្ដុំក្រុមជម្រើសជាតិ។
បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម (សម្រាប់ U23 កម្ពុជា) បញ្ចប់ ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មម្ដង គឺការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល C លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ម្ចាស់ផ្ទះចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


