កីឡា
ភ្នំពេញក្រោន នឹងធ្វើដំណើរទៅប្រកួតមិត្តភាពនៅម៉ាឡេស៊ី ត្រៀមលេងពាន AFC Cup
ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបនានានៃលីគកំពូលម៉ាឡេស៊ី ។

តាមគម្រោង ដែលត្រូវបានបង្ហើបឱ្យដឹង ក្លិបរហស្សនាមសិង្ហក្រហមមួយនេះ មានការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្លិបនៅលីគកំពូល លីគទី ២ ជាដើម ដោយព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុន ECHO Sport Management ប្រព្រឹត្តទៅនៅរដ្ឋ Terengganu ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២។
កម្មវិធីប្រកួតនោះ គឺភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្លិប Terenganu FC បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោម ១២ ក្រុម នៃលីគកំពូលម៉ាឡេស៊ី (Malaysian Super League) រដូវកាល ២០២២ នៅថ្ងៃទី ០៤។ បន្ទាប់មកជួបក្រុមនៅលីគទី ២ ម៉ាឡេស៊ី Terenganu FC II នៅថ្ងៃទី ០៦ និងចុងក្រោយជួបក្រុម Kuala Lumpur City នៃលីគកំពូលម៉ាឡេស៊ី បច្ចុប្បន្នឈរនៅលេខ ៥ នៃលីគ នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២។ ការធ្វើដំណើរប្រកួតមិត្តភាពនៅម៉ាឡេស៊ីនេះ គឺជាការត្រៀមខ្លួនសម្រាប់យុទ្ធនាការការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី ២ (AFC Cup) វគ្គជម្រុះក្នុងពូល I ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២១។ ភ្នំពេញក្រោន ត្រូវតតាំងជាមួយក្រុមដូចជា Viettel (របស់វៀតណាម), Hougang United (របស់សិង្ហបុរី) និង Young Elephants (របស់ឡាវ) គ្រោងប្រកួតពីថ្ងៃទី ២៤-៣០ ខែមិថុនា ឆ្នាំ ២០២២ នៅទឹកដីកណ្ដាលនាប្រទេសវៀតណាម។

នៅក្នុងខេមបូឌានព្រីមៀរលីគវិញ ភ្នំពេញក្រោន ឈរលេខ ៦ ត្រឹមជុំទី ១ នៃរដូវកាល ២០២២ ខណៈថ្មីៗនេះគេទើបតែឈ្នះពានកម្រិតទី ៣ ប្រចាំបាល់ទាត់កម្ពុជា (ខាមបូឌានលីគខាប់ ២០២២) ក្រោយយកឈ្នះវិសាខា ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


