កីឡា
U-19 កម្ពុជា និងក្រុមជម្រើសជាតិនារី ត្រូវបំពេញបេសកកម្មរៀងៗខ្លួនថ្ងៃនេះជាមួយគ្នា
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) ទល់នឹង នារីឡាវ ខណៈជាមួយគ្នានេះ U-19 កម្ពុជា ត្រូវជួប U-19 ម៉ាឡេស៊ី នាល្ងាចថ្ងៃទី០៥ កក្កដា នេះ។

ការប្រកួតរបស់ជម្រើសជាតិនារីកម្ពុជា ជាមួយ ឡាវ គឺជាប្រកួតដំបូងក្នុងពូល B ដែលគ្រោងចាប់ផ្ដើមនៅវេលាម៉ោង ៦ល្ងាច នាកីឡដ្ឋាន Binan Stadium។ នេះក៏ជាការជួបគ្នាលើកដំបូងផងដែររវាងក្រុមទាំង ២ ចាប់តាំងពីក្រុមនារីកម្ពុជា ចូលរួមពានរង្វាន់នេះ នៅឆ្នាំ២០១៨។
ដោយឡែក U-19 កម្ពុជា ត្រូវជួបជាមួ U-19 ម៉ាឡេស៊ី ក្នុងជំនួបទី២ ប្រចាំពូល B ផងដែរ ដោយការប្រកួតនឹងធ្វើឡើងនោវេលាម៉ោង ៣:០០រសៀល នៅកីឡដ្ឋាន Gelora Bung Karno Madya Stadium រដ្ឋធានី Jakarta។
ប្រកួតនេះគឺជាប្រកួតទី២ របស់ U-19 កម្ពុជា ក្រោយប្រកួតទី១ បានយកឈ្នះ U-19 សិង្ហបុរី ខណៈម៉ាឡេស៊ី វិញនេះជាប្រកួតទី១ របស់គេ បន្ទាប់ពីប្រកួតទី១ ពុំមានការប្រកួតនិងបានសម្រាក។

គួររំឮកថា ពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship) ចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកក្កដា។ ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងទីម័រខាងកើត។ ដោយឡែកពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) គ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


