កីឡា
វៀតណាម ស្ទាក់ស្ទើរក្នុងការទិញសិទ្ធិផ្សាយ FIFA World Cup 2022 ដែលមានតម្លៃដល់ទៅ ១៥លានដុល្លារ
ការទិញសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) សម្រាប់ទស្សនាក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ១៥លានដុល្លារអាមេរិក (ច្រើនជាង ៣៥០ពាន់លានដុង) បើប្រៀបធៀបទៅនឹងការប្រកួត កាលពីឆ្នាំ២០១៨។
សិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ ឆ្នាំ២០២២ ការប្រកួតបាល់ទាត់ពិភពលោក ចាប់ផ្តើម “ក្តៅ” នៅពេលដែលការប្រកួតដ៏ធំបំផុតនៅលើផែនដីមួយនេះ នៅសល់ពេលជាង៤ខែទៀតនឹងចាប់ផ្តើម នាប្រទេសកាតា។
អ្នកជំនាញការចរចាទិញសិទ្ធិទូរទស្សន៍កីឡាបានប្រាប់សារព័ត៌មានវៀតណាមថា «ចំនួននេះគឺខ្ពស់ជាងកាលពីបួនឆ្នាំមុន មុនពេលការរីករាលដាលនៃកូវីដ-១៩។ សូម្បីតែប្រសិនបើមិនមានអ្នកឧបត្ថម្ភធំពីរចូលរួមទេ វៀតណាមមិនអាចទិញបានឡើយ។ តម្លៃកើនឡើងនៅឆ្នាំនេះ ៣០ភាគរយ បើប្រៀបធៀបទៅនឹងពេលមុន»។
ការទិញសិទ្ធិផ្សាយបន្តផ្ទាល់ពានរង្វាន់ (FIFA World Cup 2018) សម្រាប់ប្រទេសវៀតណាម ត្រូវបានទិញក្នុងតម្លៃជិត ១២លានដុល្លារ។ ការកើនឡើងតម្លៃនេះនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក គឺជារឿងធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានដឹងថាគឺបន្ទាប់ពីរយៈពេល ២ឆ្នាំនៃផលប៉ះពាល់ការរីករាលដាលជំងឺកូវីដ-១៩។
តម្លៃទិញសិទ្ធិផ្សាយគឺប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយ។ បច្ចុប្បន្នកម្ពុជា បានទិញសិទ្ធិក្នុងផ្សាយបន្តផ្ទាល់ការប្រកួត FIFA World Cup 2022 ដោយក្រុមហ៊ុន CBS។ ចំពោះតម្លៃគឺមិនត្រូវបានគេបង្ហើបឱ្យដឹងទេ។
គេបាននិយាយថា ប្រសិនបើវៀតណាម មិនអាចទិញសិទ្ធិក្នុងការប្រកួត FIFA World Cup 2022 ទេ ក៏ការប្រកួតនៅតែអាចចាក់ផ្សាយតាមរយៈស្ថាប័នអន្តរជាតិផ្សេងទៀតបាន ប៉ុន្តែមិនមានការអត្ថាធិប្បាយជាភាសាវៀតណាមឡើយ ហើយនឹងមិនអាចទាញយកសិទ្ធិផ្សាយពាណិជ្ជកម្មបានដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


