កីឡា
កត្តា៤យ៉ាងនេះអាចជាមូលហេតុធ្វើឲ្យអ្នកគាំទ្របាល់ទាត់ថយចុះខ្លាំង
ចំនួនអ្នកគាំទ្រដែលទៅទស្សនាផ្ទាល់សម្រាប់ការប្រកួតបាល់ទាត់ក្នុងប្រទេសកម្ពុជាមួយរយៈពេលចុងក្រោយនេះបានថយចុះយ៉ាងខ្លាំង។ មិនថាការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ឬការប្រកួតក្នុងលីគនោះទេ។

មានកត្តាជាច្រើនដែលជំរុញឲ្យអ្នកគាំទ្រថយចុះ។ តាមការគិតក្រៅផ្លូវការ សូមលើកយកកត្តា៤យ៉ាងដែលអាចជាមូលហេតុធ្វើឲ្យអ្នកគាំទ្រថយចុះ។
ទី១.លទ្ធផល
ការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រហែលជា២ឬ៣ឆ្នាំចុងក្រោយនេះមិនសូវគាប់ប្រសើរប៉ុន្មានឡើយទាំងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស។ ការប្រកួតពានរង្វាន់កម្រិតអាស៊ាន និងអាស៊ីស្ទើរតែគ្រប់ឈុតគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលទាំងអស់។ លទ្ធផលមិនគាប់ប្រសើរពីមួយប្រកួតទៅមួយប្រកួតប្រហែលជាធ្វើឲ្យអ្នកគាំទ្រធ្លាក់ចុះសន្ទុះនៃការគាំទ្រ។

ទី២. ទីលានច្រើន
បច្ចុប្បន្ននេះក្លឹបសុទ្ធតែមានកីឡដ្ឋាន ឬទីលានប្រកួតផ្ទាល់ខ្លួនទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ ក្លឹបនីមួយៗទាក់ទាញយកអ្នកគាំទ្ររៀងៗឲ្យចូលទស្សនាការប្រកួតរបស់ខ្លួន។ ប្រការនេះអាចជាការបែងចែងអ្នកគាំទ្រដែលប្រកួតដំណាលគ្នា ឬថ្ងៃតែមួយមានចំនួនអ្នកគាំទ្រតិច។ ខុសពីកាលប៉ុន្មានឆ្នាំមុន ក្លឹបមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួន ឬមានកីឡដ្ឋានមានតិច ឬភាគច្រើនប្រកួតនៅស្តាតអូឡាំពិក ដូច្នេះអាចជាកន្លែងប្រមូលផ្តុំអ្នកគាំទ្រច្រើន។

ទី៣. កន្លែងប្រកួតឆ្ងាយ
ពីមុនកីឡដ្ឋានមានតែក្នុងរាជធានីភ្នំពេញ អ្នកគាំទ្រប្រមូលផ្តុំគ្នានៅភ្នំពេញ ប៉ុន្តែឥឡូវនេះ កីឡដ្ឋានមានច្រើននៅក្រៅរាជធានីភ្នំពេញ និងតាមខេត្ត។ អ្នកគាំទ្រមួយចំនួនមិនចង់ធ្វើដំណើរឆ្ងាយទៅគាំទ្រក្លឹបរបស់ខ្លួន។ បើនិយាយពីជម្រើសជាតិវិញ ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ឃើញថា ការប្រកួតទាំងមិត្តភាព និងពានរង្វាន់ អ្នកគាំទ្រថយចុះច្រើនណាស់ បើប្រៀបធៀបនឹងចន្លោះឆ្នាំ២០១៤-២០១៧ ប្រកួតនៅស្តាតអូឡាំពិកមានអ្នកគាំទ្រទស្សនាផ្ទាល់ហោចណាស់ចាប់ពី២ម៉ឺននាក់ឡើយ។ ប៉ុន្តែឥឡូវនេះប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោរបស់ក្រុមជម្រើសជាតិមានអ្នកគាំទ្រទៅទស្សនាផ្ទាល់ស្ទើរតែមិនបាន១ម៉ឺននាក់ផង។

ទី៤. ជម្រើសទស្សនាមានច្រើន
បច្ចុប្បន្ន គ្រប់ការប្រកួតរបស់លីគទី១ និងលីគទី២មានការផ្សាយផ្ទាល់ស្ទើរទាំងអស់លើកញ្ចក់ទូរទស្សន៍ និងផេក Facebook។ ប្រសិនបើអ្នកគាំទ្រនៅផ្ទះ ឬកន្លែងណាមួយអាចអង្គុយទស្សនាបានច្រើនប្រកួតតាមទូរទស្សន៍ កុំព្យួទ័រ ឬទូរសព្ទ។ ម្យ៉ាងទៀត អ្នកគាំទ្រមិនពិបាកចំណាយពេលវេលា និងសាំងសម្រាប់ការធ្វើដំណើរ ស្របពេលផ្លូវមានការកក់ស្ទះផង។
កាលប្រកួតសប្តាហ៍ទី១៨នៃលីគកំពូលកម្ពុជា ថ្ងៃទី១ ខែតុលាកន្លងទៅ សរុបទាំង៤ប្រកួតមានអ្នកគាំទ្រត្រឹមតែ៥៥៨០នាក់ប៉ុណ្ណោះ។ ការប្រកួតរបស់ ណាហ្គាវើលដ៍ ជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានកំពង់ស្ពឺដែលជាទីលានថ្មីមានអ្នកគាំទ្រ ២ ០០០នាក់។ ការប្រកួតរបស់ ភ្នំពេញក្រោន ជាមួយ វិសាខា នៅទីលានស្មាតអអេសអិនមានអ្នកគាំទ្រ ១ ៩៣៥នាក់។ ការប្រកួតនៅស្តាតចាស់របស់ក្រសួងការពារជាតិ ជាមួយព្រះខ័នរាជស្វាយរៀងមានអ្នកគាំទ្រ ៨៦៧នាក់ និងការប្រកួតរបស់បឹងកេត ជាមួយអង្គរថាយហ្គឺរ នៅទីលានរបស់បឹងកេតមានអ្នកគាទ្រ ៧៧៨នាក់។

ចុះបងប្អូន មិត្តអ្នកអានយល់ឃើញយ៉ាងណាដែរចំពោះការថយចុះអ្នកគាំទ្រ?
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


