កីឡា
រកឃើញដៃគូហើយ ខាន់ ចេសា ប៉ះកីឡាការិនីអាស៊ាន ថ្ងៃត្រង់នេះ
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ត្រូវបានចាប់ឆ្នោតរកឃើញដៃគូហើយសម្រាប់ការប្រកួតវគ្គ១៧រូបដំបូងក្នុងព្រឹត្តិការណ៍ប្រកួតជឺជីតស៊ូជើងឯកពិភពលោកវេលាម៉ោង១២ថ្ងៃត្រង់នេះ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម។

តាមការឲ្យដឹងពីលោក Peter Khan ឪពុកបង្កើតរបស់ ខាន់ ចេសា បានប្រាប់ថា កូនស្រីរបស់លោកប៉ះកីឡាការិនីហ្វីលីពីន BALUYOT ASHLEY JERAINE នៅជុំដំបូង។ អ្នកឈ្នះនឹងឡើងទៅវគ្គបន្ត ខណៈអ្នកចាញ់នឹងអស់ឱកាស។ ខាន់ ចេសា មានចំណាត់ថ្នាក់លេខ៣៦ ខណៈកីឡាការិនីហ្វីលីពីនលេខ៣៧។
លោក Peter បាននិយាយថា លោកជឿជាក់លើកូនស្រីរបស់លោកនឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ។
អ្វីដែលគួរឲ្យកត់សំគាល់នោះ ក្នុងចំណោមបេក្ខនារី១៧រូប មានកីឡាការិនីមកពីតំបន់អាស៊ានតែ២រូបប៉ុណ្ណោះគឺកម្ពុជា និងហ្វីលីពីន ហើយចាប់ឆ្នោតប៉ះគ្នាទៀត។ អ្នកទាំងពីរអាចនឹងក្លាយជាដៃគូសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សម្រាប់ប្រភេទទម្ងន់ -៥២គីឡូក្រាមនេះមានកីឡាការិនីសរុប១៧នាក់ មកពី១៥ប្រទេសប្រទេសផ្សេងគ្នាចូលរួមប្រកួត។

សហព័ន្ធជឺជីតស៊ូកម្ពុជាបានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែងជាមួយដៃគូខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


