កីឡា
ដៃគូផ្តាច់ព្រ័ត្ររបស់ ខាន់ ចេសា យប់មិញលេខ៨លើលោក និងមេដាយមាសអឺរ៉ុប
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីបានប្រកួតឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោកនៅប្រទេសអារ៉ាប់រួមកាលពីយប់មិញ។

មុនពេលឈ្នះមេដាយមាសពិភពលោកនេះ កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ត្រូវឆ្លងកាត់ការប្រកួត៥ជុំ។ យ៉ាងណា ជុំទី១ កញ្ញាមិនបានប្រកួតទេដោយឈរចាំការប្រកួតជុំទី២ ដោយសារបេក្ខនារីមាន១៧រូប ដូច្នេះការប្រកួតជុំទី១មានតែមួយគូប៉ុណ្ណោះ។
ការប្រកួតចាប់ពីជុំទី២ដល់ជុំទី៤ ខាន់ ចេសា ទទួលបានជ័យជម្នះទាំងអស់។ ការប្រកួតទី២ជាវគ្គ១៦នាក់ចុងក្រោយ ការប្រកួតវគ្គ៨នាក់ចុងក្រោយ និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ កីឡាការិនីកម្ពុជារូបនេះសុទ្ធតែបញ្ឈប់ដៃគូក្នុងពាក់កណ្តាលទី។ យ៉ាងណា ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនីអេស្ប៉ាញ ខាន់ ចេសា ទទួលបានជ័យជម្នះដោយពិន្ទុ បន្ទាប់ពីប្រើពេល៦នាទីពេញ។

និយាយពីសមត្ថភាពបេក្ខភាពទាំង១៧រូបសុទ្ធតែជម្រើសខ្លាំងៗក្នុងពិភពលោក ហើយក៏មានចំណាត់ថ្នាក់ជឺជីតស៊ូពិភពលោកក្នុងទម្ងន់ក្រោម៥២គីឡូក្រាមល្អៗ។ ក្នុងចំណោមដៃគូទាំង៤រូបដែលបានប្រកួតកាលពីម្សិលមិញនេះ មានតែកីឡាការិនីហ្វីលីពីនដែលមានចំណាត់ថ្នាក់ទាបជាង ខាន់ ចេសា ខណៈពីរនាក់ទៀតសុទ្ធតែមានចំណាត់ល្អជាង ប៉ុន្តែកីឡាការិនីអ៊ីស្រាអែលមិនមានចំណាត់ថ្នាក់បង្ហាញទេ។
អ្វីដែលគួរឲ្យកត់សំគាល់គឺ Matthews Martin Naiomi ជាជើងខ្លាំងជឺជីតស៊ូប្រចាំទ្វីបអឺរ៉ុប។ កីឡាការិនីអេស្ប៉ាញរូបនេះឈ្នះមេដាយមាសទ្វីបកាលពីខែឧសភា ឆ្នាំ២០២២ និងមានចំណាត់ថ្នាក់ពិភពលោកលេខ៨ ប្រៀបធៀបនឹង ខាន់ ចេសា លេខ៣៦។

សូមមើលចំណាត់ថ្នាក់ជឺជីតស៊ូពិភពលោកដូចខាងក្រោម៖
- កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា មានចំណាត់ថ្នាក់លេខ៣៦
- កីឡាករហ្វីលីពីន Baluyot Ashley Jeramine ចំណាត់ថ្នាក់លេខ៣៧
- កីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha ចំណាត់ថ្នាក់លេខ២០
- កីឡាការិនីអ៊ីស្រាអែល Lavion Bokovza Gali មិនបង្ហាញចំណាត់ថ្នាក់
- កីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ចំណាត់ថ្នាក់លេខ៨
សហព័ន្ធជឺជីតស៊ូកម្ពុជាបានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែងជាមួយដៃគូខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


