កីឡា
ក្រុមរួមពូលកម្ពុជា ‘ដំរីសឹកថៃ’ បញ្ចេញរឿងសំខាន់ ២ ត្រៀម AFF Cup 2022
ក្រុមដំរីសឹកថៃ ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ឬគេនិយមហៅ Suzuki Cup បានបង្ហាញបញ្ជីឈ្មោះកីឡាករ ក៏ដូចជារកប្រទេសប្រកួតមិត្តភាពកម្ដៅសាច់ដុំរួចរាល់ហើយ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។

ថៃ គឺជាក្រុមមានប្រៀបជាងគេក្នុងពូល A ដែលមានកម្ពុជា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងព្រុយណេ រួមជាមួយ។
ថៃ បានណាត់ប្រទេសចំនួន ២ ដើម្បីប្រកួតមិត្តភាពខែក្រោយ ពោលគឺគេនឹងជួបប្រកួតជាមួយ មីយ៉ាន់ម៉ា រួមទាំង ឆាយនីសតៃប៊ិ ដោយធ្វើឡើងនៅដើមខែធ្នូ ពោលគឺជួប មីយ៉ាន់ម៉ា នៅថ្ងៃទី ១១ បន្ទាប់មកជួប ឆាយនីសតៃប៊ិ នៅថ្ងៃទី ១៤ ខែធ្នូ។
នេះជាការត្រៀមខ្លួនដ៏រឹងមាំមួយ មុនក្រុមនេះត្រូវប្រកួតតតាំងក្នុងពានរង្វាន់ខាងលើដើម្បីការពារតំណែងជើងឯក។
ថ្មីៗនេះគេទើបតែបានបញ្ចេញបញ្ជីឈ្មោះបឋមកីឡាករចំនួន ៧៥ នាក់ផងដែរ ប៉ុន្តែពុំមានវត្តមានកីឡាករឆ្នើម Chanathip SOngkrasin នោះទេ ដោយសារការស្នើសុំរបស់កីឡាករចង់សម្រាកមួយរយៈ និងដើម្បីទុកឱកាសឲ្យកីឡាករក្មេងៗ។

ក្រុមនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមប្រមូលផ្ដុំនៅក្រោយការប្រកួតជើងទី ១ នៃលីគកំពូលថៃ បញ្ចប់នៅចុងខែវិច្ឆិកាខាងមុខនេះ ដោយគ្រូបង្វឹកនឹងជម្រុះកីឡាករពី ៧៥ នាក់ មកនៅត្រឹម ៥៣ នាក់ ហើយចុងក្រោយគឺជ្រើសរើសយក ២៣ នាក់ ជាផ្លូវការ។
ថៃ នឹងជួប កម្ពុជា នៅប្រកួតទី ៤ ដែលជាប្រកួតចុងក្រោយ ត្រូវនឹងថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ផ្ទាល់៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


