កីឡា
FIFA និយាយថា ‘ទេ’ ចំពោះសំណើបញ្ចុះតម្លៃ នៃការទិញសិទ្ធិផ្សាយ World Cup លើទូរទស្សន៍ថៃ
វិធីសាស្ត្រដ៏គួរឲ្យអាម៉ាស់របស់ប្រទេសថៃ ក្នុងការទទួលបានអាជ្ញាប័ណ្ណផ្សាយតាមទូរទស្សន៍នូវព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ‘FIFA World Cup 2022’ តាមរយៈការសុំបញ្ចុះតម្លៃ ត្រូវបានសម្រេចពី FIFA។

ក្រុមហ៊ុនឯកជន ចំនួន ៣ បានបោះទុនបន្ថែមតម្លៃ ៤០០ លានបាត (ប្រហែល ១១ លានដុល្លារ) ផ្សេងទៀត ដើម្បីបន្ថែមលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ចំនួន ៦០០ លានបាត (ប្រហែល ១៧ លានដុល្លារ) ជាការប្រមូលសក្ដានុពលដើម្បីបានគ្រប់ ១ ពាន់លានបាត (ប្រហែល ២៧ លានដុល្លារ) ប៉ុន្តែវានៅតែ ៦០០ លានបាត នៃតម្លៃស្នើសុំរបស់ FIFA។ FIFA បានប្រាប់ថៃថា នឹងមិនមានការបញ្ចុះតម្លៃ ឬការលក់រាយឡើយ ដោយបន្ថែមថា ប្រសិនបើពួកគេចង់បានការបញ្ចុះតម្លៃ ពួកគេគួរតែទាក់ទង FIFA កាលពី ២ ឆ្នាំមុន។
នៅដើមខែនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsuthin បានទទូចថា រដ្ឋាភិបាលថៃ នឹងមានអាជ្ញាប័ណ្ណផ្សាយការប្រកួតបាល់ទាត់ពិភពលោកទាន់ពេល ដោយបន្ថែមថា ដោយការបញ្ឈប់ដំណើរការនេះ អាជ្ញាប័ណ្ណ នឹងមានតម្លៃថោកជាង។

សមាជិកសភាវ័យ ៦៧ ឆ្នាំរូបនេះ ក៏បានទទូចថា តម្លៃនឹងមិនលើសពីមួយពាន់លានបាតទេ ហើយមិនត្រូវការការគាំទ្រពីវិស័យឯកជនទេ។
ថវិកាដែលត្រូវការសម្រាប់អាជ្ញាប័ណ្ណផ្សាយទាំងមូលត្រូវបានប្រកាសក្រោយមកចំនួន ១,៦ ពាន់លានបាត (ប្រហែល ៤៥ លានដុល្លារ)។ គណៈកម្មការផ្សព្វផ្សាយជាតិ (NBTC) បានព្យាយាមដើម្បីស្វែងរកថវិកាចំនួន ៦០០ លានបាត ហើយកាលពីចុងសប្ដាហ៍ វាត្រូវបានបង្ហាញថា ក្រុមហ៊ុន True Corporation, Thai Beverage, និង PTT បានចូលរួមនៅក្នុង ៤០០ លានបាត។
សារព័ត៌មាន Khaosod បានរាយការណ៍ថា កាលពីថ្ងៃសុក្រ NBTC បានស្នើសុំជំនួយពីក្រុមហ៊ុនឯកជន ២ ផ្សេងទៀត គឺ Major Cineplex និង PTT Exploration and Production ប៉ុន្តែពួកគេមិនទាន់ឆ្លើយតបនៅឡើយទេ។
FIFA ក៏បានប្រាប់ប្រទេសថៃថា ពួកគេមិនអាចជ្រើសរើសប្រកួតដែលពួកគេចង់មើលនោះទេ។ វាជាកញ្ចប់ទាំងមូល នៃការប្រកួតចំនួន ៦៤ ប្រកួត ឬក៏គ្មានអ្វីសោះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Piphat Ratchakitprakarn បានបង្ហើបនៅថ្ងៃនេះថា រដ្ឋាភិបាល នឹងស្វែងរកការគាំទ្របន្ថែមទៀតពីវិស័យឯកជន ហើយសង្ឃឹមថា នឹងមានការសម្រេចនៅថ្ងៃទី ១៥ ខែវិច្ឆិកា។
សារព័ត៌មាន Khaosod បង្ហើបថា កិច្ចព្រមព្រៀងទិញត្រូវតែធ្វើឡើងត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ហើយលុយត្រូវតែផ្ទេរទៅ FIFA ជាមួយនឹងការបង់ពន្ធ ១៥% ត្រឹមថ្ងៃទី ១៩ ខែវិច្ឆិកា។
បញ្ជាក់ថា ការប្រកួត World Cup នឹងចាប់ផ្ដើមនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២៕
ប្រភព ៖ thethaiger.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


