កីឡា
ឥណ្ឌូណេស៊ី កោះហៅកីឡាករ ២៨ នាក់ ត្រៀម AFF Cup 2022 ទល់នឹង កម្ពុជា
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ២៨ នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ២៨ នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះតទៅ ដើម្បីធ្វើការជម្រុះមកនៅត្រឹម ២៣ នាក់។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី លោក Mochamad Iriawan បាននិយាយថា “ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានចាប់ផ្ដើមការត្រៀមសម្រាប់ AFF Cup 2022 នៅកោះបាលី នៅថ្ងៃទី ២៨ ខែវិច្ឆិកា។ ក្រោយមកនៅពេលដែលការប្រកួតដំបូងនៅថ្ងៃទី ២៣ ខែធ្នូ ជិតមកដល់ ពួកគេនឹងផ្លាស់ទៅទីក្រុង Jakarta ដើម្បីហ្វឹកហាត់”។
លោកបានបន្ថែមថា “នៅក្នុងជំរំហ្វឹកហាត់នេះ កីឡាករដែលទើបតែចូលសញ្ជាតិពីររូប គឺ Jordi Amat និង Sandy Walsh អាចចូលរួមបាន។ យើងមានសុទិដ្ឋិនិយមចំពោះកីឡាករដែលមាន ហើយឆន្ទៈ យើងនឹងឈ្នះពានរង្វាន់ AFF Cup ឆ្នាំ 2022″។

ក្នុងបញ្ជីឈ្មោះ ឥណ្ឌូណេស៊ី បានកោះហៅកីឡាករសញ្ជាតិដើមដែលកំពុងលេងនៅក្រៅប្រទេស ៨ រូបផងដែរ ក្នុងនោះមានលេងនៅលីគអឺរ៉ុប ៤ នាក់ (មានលីគទី ៤ អង់គ្លេស, លីគកំពូលស្លូវ៉ាគី, លីគប៊ែលហ្ស៊ីក) លេងលីគជប៉ុន ១ នាក់, លីគកូរ៉េខាងត្បូង ១ នាក់ និងលេងលីគម៉ាឡេស៊ី ២ នាក់។
នៅក្នុងជំរំហ្វឹកហាត់នេះផងដែរ កីឡាករក្រុម U-20 ឥណ្ឌូណេស៊ី ៣ នាក់ ត្រូវបានរួមបញ្ចូល គឺ Muhammad Ferarri, Marselino Ferdinand និង Dzaky Asraf។ ក្រៅពីនោះឈ្មោះកីឡាកររៀមច្បងនៅតែបន្តមានឈ្មោះ ដូចជា Nadeo Arga Winata, Ricky Kambuaya និង Fachruddin Aryanto។
ឥណ្ឌូណេស៊ី គឺជាក្រុមរួមពូល A ដែលមាន កម្ពុជា , ថៃ , ហ្វីលីពីន និងព្រុយណេ។ គេនឹងជួប កម្ពុជា នៅប្រកួតទី ២ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


