កីឡា
រួមពូលជាមួយកម្ពុជា គ្រូព្រុយណេថា «យើងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែង»
ព្រុយណេ កំពុងស្វែងរកការប្រកួតប្រជែងដ៏ល្អមួយ នៅពេលដែលពួកគេប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) នាពេលខាងមុខ។
ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំក្រុម ហើយក្រុមដែលមានសមាជិក ២៣នាក់នឹងត្រូវសម្រេចនៅនៅថ្ងៃសុក្រនេះ។

គ្រូបង្វឹក លោក Mario Campesino បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានព្រុយណេ ‘BruSports News’ កាលពីថ្ងៃព្រហស្បតិ៍ថា “យើងត្រៀមខ្លួនជាស្រេចដើម្បីប្រកួតប្រជែង ប៉ុន្តែសម្រាប់ពួកយើងវាគឺជាពេលដែលត្រូវរៀន និងពិនិត្យមើលថាតើកម្រិតរបស់យើងនៅទីណា”។
“គោលដៅដំបូងរបស់យើងគឺឆ្លងផុតវគ្គជម្រុះ MEC (ពាន Mitsubishi Electric Cup) ហើយយើងធ្វើវាបានហើយ”។ លោកបានបន្ថែមថា៖ ”ឥឡូវនេះរឿងសំខាន់គឺត្រូវធ្វើឲ្យប្រសើរឡើង និងរីករាយក្នុងការប្រកួត ខណៈពេលដែលយើងក៏កំពុងតែអភិវឌ្ឍកីឡាករ”។

ព្រុយណេបានឡើងមកវគ្គចែកពូលនេះ ក្រោយប្រកួតជម្រុះឈ្នះ ទីម័រខាងកើត លទ្ធផលទាំងពីរជើង ៦-៣។ ដូច្នេះការឡើងមកវគ្គនេះ ព្រុយណេដែលជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេ និងស្ថិតនៅក្នុងពូល A ជួប កម្ពុជា នៅប្រកួតទី៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីរាជធានីភ្នំពេញ ខណៈគេក៏ត្រូវជួបក្រុម ៣ ផ្សេងទៀត រួមមានថៃ, ហ្វីលីពីន និងឥណ្ឌូនេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


