កីឡា
ក្រុមហ៊ុនផលិតហ្គេម Moonton ចាប់ដៃគូជាមួយក្រសួងអប់រំ គាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម 2023 ដោយបង្កើតសិក្ខាសាលាជជែកគ្នាពីប្រធានបទកីឡាអេឡិចត្រូនិក
កាលពីថ្ងៃអាទិត្យ ទី ២៧ ឧសភា ក្រុមហ៊ុនផលិត និងចែកចាយហ្គេម អន្តរជាតិ MOONTON តាមរយៈកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដែលមានឈ្មោះថា MOONTON CARES បានចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលា ជជែកគ្នាពីប្រធានបទទាក់ទងកីឡាអេឡិចត្រូនិក Esports “អាជីពក្នុងកីឡាអេឡិចត្រូនិកសម្រាប់គ្រប់គ្នា” (Esports As A Career For All) ដែលសិក្ខាសាលានេះបានរៀបចំដោយក្រុមហ៊ុនផ្សព្វផ្សាយ ធីមធូ (TEAM2) នៅរោងភាពយន្ត លេជេនព្រីមៀម អូឡាំព្យា។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ដល់សិស្សនិស្សិតជាង ១០០ នាក់ ក្នុងការចែករំលែកពីរបៀបដែលបុគ្គលមានសមត្ថភាពខុសៗគ្នា អាចចាប់យកឱកាស និងទទួលបានការងារក្នុងវិស័យ Esports។

សិក្ខាសិលានេះ មានវាគ្មិនចូលរួមចែករំលែកបទពិសោធន៍ ទស្សនវិស័យរបស់ខ្លួនក្នុងវិស័យ Esports និងភ្ញៀវកិត្តិយស រួមជាមួយសិស្សនិស្សិតចូលរួមជាច្រើននាក់ដូចជា ៖
-លោក Ray ដែលជាតំណាង Moonton Cares
-លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា
-លោក LEE XIN ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជើងឯក MPL KH 2 សម័យកាល និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ PARA Esports កម្ពុជាក្នុងវិញ្ញាសា Mobile Legends: Bang Bang
-លោក ខេង សុភ័ណ្ឌ ដែលជាអត្តពលិកក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ ASEAN PARA GAMES 2023 វិញ្ញាសា Mobile Legends: Bang Bang
-លោក ម៉ាន់ ហុងលី ដែលជា Project Manager មកពី Next Level Entertainment ក៏ជាផ្នែកមួយ នៃអ្នករៀបចំ ASEAN PARA GAMES
-លោកស្រី ហាក់ សំបូរ នាយកប្រតិបត្តិក្រុមហ៊ុន TEAM2 និង NEXT LEVEL ENTERTAINMENT និងជាក្រុមគណៈកម្មការ នៃការរៀបចំព្រឹត្តិការណ៍ ASEAN PARA GAMES 2023
-រួមជាមួយសិស្សនិស្សិតជាង ១០០ នាក់ ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។


ក្រៅពីការរៀបចំសិក្ខាសាលានេះ ក្រុមហ៊ុន Moonton ក៏បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមផងដែរ ដោយការអញ្ជើញសិស្សនិស្សិតដែលបានចូលរួមក្នុងសិក្ខាសាលា ទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ប្រភេទកីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends: Bang Bang ដែលនឹងប្រព្រឹត្តធ្វើឡើងថ្ងៃទី ៤ និង ៥ មិថុនា និងចូលរួមការប្រកួត Mobile Legends: Bang Bang ពានរង្វាន់អាស៊ីអាគ្នេយ៍ (MSC) 2023 ដែលធ្វើឡើងក្នុងពាក់កណ្ដាលខែមិថុនានេះផងដែរ។ សិស្សនិស្សិតទាំងអស់ នឹងដើរទស្សនកិច្ច បានឃើញពីការរៀបចំផ្សេងៗពីក្រោយឆាកប្រកួត, បន្ទប់រៀបចំផលិតកម្ម និងបន្ទប់របស់កីឡាករ ដើម្បីឲ្យពួកគាត់បានឃើញនូវការរៀបចំកម្មវិធីប្រកួតកីឡាអេឡិចត្រូនិកធំផ្លូវការ។

ក្រៅពីនេះ MOONTON Cares ក៏នឹងអញ្ជើញកីឡាករ Esports Para Games តំណាងប្រទេសកម្ពុជា ឲ្យចូលរួមកម្មវិធី MSC Gala របស់ខ្លួន ដែលបានគ្រោងទុកនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣ នេះផងដែរ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយគ្នា ដែលកម្មវិធីនឹងរួមមានសកម្មភាពសប្បាយៗ និងផ្លាស់ប្ដូរស្លាកសញ្ញាក្រុម និងអាវ។


អំពី MOONTON CARES
MOONTON CARES បានបង្កើតឡើងក្នុងឆ្នាំ ២០២២ ក្នុងគោលបំណង គាំទ្រដល់សហគមន៍ និងបង្កើតនូវអនាគតដែលមានស្ថិរភាពសម្រាប់គ្រប់គ្នា ដោយនាំមកនូវភាពវិជ្ជមាន,មនុស្សធម៌ និងការផ្លាស់ប្ដូរបរិស្ថាន។
កម្មវិធីនេះបានជួយដល់គ្រោះមហន្តរាយ និងផ្ដល់ជំនួយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លងមកជាច្រើន។
អំពី MOONTON GAMES
បង្កើតឡើងក្នុងឆ្នាំ ២០១៤ MOONTON គឺជាក្រុមហ៊ុនផលិតហ្គេមអន្តរជាតិធំមួយ ជាមួយនឹងបុគ្គលិកជាង ១ ៥០០ នាក់ នៅទូទាំងពិភពលោក ក្រុមហ៊ុននេះដំណើរការការិយាល័យនៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន អាមេរិកឡាទីន ហុងកុង និងចិនដីគោក។
MOONTON បានដំណើរការដោយជោគជ័យនូវហ្គេមទូរស័ព្ទល្បីៗជាច្រើននៅទូទាំងពិភពលោក និងបានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និងស្ថាប័នកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសជាង ៣០ ជុំវិញពិភពលោក។ Mobile Legends: Bang Bang គឺជាហ្គេមដែលល្បីបំផុតមួយរបស់ MOONTON និងជាហ្គេមបែប MOBA នាំមុខមួយក្នុងពិភពលោក៕



-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ