កីឡា
ក្រុមបាល់ទះកម្ពុជាប៉ះឥណ្ឌា ក្នុងកីឡាអាស៊ីម៉ោង៦ល្ងាចស្អែក
ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមខ្លាំងឥណ្ឌា វេលាម៉ោង៦ល្ងាច (ម៉ោងនៅកម្ពុជា) សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកឆ្នាំ២០២៣) នៅប្រទេសចិន។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ភូមិកីឡាក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិនកាលពីម្សិលមិញពោលគឺទៅដល់មុនកីឡាកម្ពជាផ្សេងៗទៀត ពីព្រោះត្រូវប្រកួតមុនគេ។

វេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមកម្ពុជាបើកឆាកប៉ះឥណ្ឌា វគ្គសន្សំពិន្ទុក្នុងពូល C ដែលមានក្រុមខ្លាំងប្រចាំអាស៊ីគឺកូរ៉េខាងត្បូងនៅជាមួយផង។ ការប្រកួតនេះ កម្ពុជាត្រូវការឈ្នះតែមួយប្រកួតក៏បានឡើងទៅកាន់វគ្គបន្តដែរ។
នៅថ្ងៃទី២១ ខែកញ្ញា កម្ពុជាត្រូវបន្តប្រកួតជាមួយ កូរ៉េខាងត្បូង វេលាម៉ោង១:៣០នាទី ប៉ុន្តែកូរ៉េខាងត្បូងត្រូវប្រកួតបើកឆាកជាមួយឥណ្ឌានៅថ្ងៃទី២០ ខែកញ្ញា។
ខាងក្រោមជាឈ្មោះកីឡាករបាល់ទះជម្រើសជាតិកម្ពុជាទាំង១២នាក់ និងគ្រូ
- លោក អាំង សិរីសិដ្ឋ អគ្គលេខាធិការជាប្រតិភូដឹកនាំ
- លោក លី ជូន គ្រូបង្គោល
- លោក ហ្វ្រីអូល បារីយូស បិតតុ ជាគ្រូជំនួយ
- សួន ចាន់ណារ៉ូ ជាកីឡាករ
- វឿន វាសនា ជាកីឡាករ
- ថុល រតនៈ ជាកីឡាករ
- សឿន ហេង ជាកីឡាករ
- គួច ម៉ុម ជាកីឡាករ
- ប៊ន ណារិទ្ធ ជាកីឡាករ
- ពិន សារ៉ុន ជាកីឡាករ
- មឿន ម៉េងឡាយ ជាកីឡាករ
- ទឹម សុវណ្ណដារ៉ា ជាកីឡាករ
- ធី ម៉េងហួង ជាកីឡាករ
- មួន និមល ជាកីឡាករ
- ឌិន ស៊ីដែន ជាកីឡាករ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


