Connect with us

កីឡា

ជើង​ឯក​ស្វាយរៀង​ខាប់សប្ដាហ៍​ទី៩ កំពុងប្រជែងគ្នាខ្លាំងក្នុងពូល«ក»

បានផុស

នៅ

ការ​ប្រកួត​ជើង​ឯក​ស្វាយរៀង​ខាប់​រដូវ​កាល​ទី​៦ ឆ្នាំ​២០២៤ ​ឈាន​ដល់សប្តាហ៍​ទី៩ ក្នុងនោះមាន៦គូ ត្រូវ​ប្រកួតនៅថ្ងៃសៅរ៍-អាទិត្យ នាចុងសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សប្ដាហ៍ទី៩ ជើង​ឯក​ស្វាយរៀង​ខាប់ វគ្គសន្សំពិន្ទុក្នុងពូល ក ក្រុម ពូប្រុស លីងគួយ ជាក្រុមលេខ១ក្នុងពូល ត្រូវជួបជាមួយក្រុម SPIDER FT ក្រុមលេខ៣ ខណៈក្រុម សសយក ក្រុងបាវិត ជាក្រុមលេខ២ ក្នុងពូលត្រូវជួបជាមួយ WE ARE CHONG PREK ជាក្រុមលេខ៥ក្នុងពូល។ សម្រាប់ការប្រកួតក្នុងពូល គ ក្រុម សៀងហៃរីហ្សត FC ត្រូវជួប​ក្រុម​ សសយក ឃុំត្នោត។ ប្រសិនបើ សៀងហៃរីហ្សត ឈ្នះនោះពួកគេនឹងឡើងឈរលេខ១ ក្នុងពូល គ។

កម្មវិធី​ប្រកួត ​ថ្ងៃសៅរ៍ ទី​២៤ ខែ​កុម្ភៈ

  • WE ARE CHONG PREK vs សសយក ក្រុងបាវិត
  • SPIDER FT vs ពូប្រុស លីងគួយ
  • UNITED SEZ vs ពពែត FC

កម្មវិធី​ប្រកួត​ ​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ

  • យុវជនច្រកលាវ vs យុវជនភូមិព្រៃធ្លក
  • CFED FC vs សេះស FC
  • សៀងហៃរីហ្សត FC vs សសយក ឃុំត្នោត

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម