កីឡា
សារ៉េត គ្រីយ៉ា ពីក្មេងប្រមូលកាកសំណល់ត្រីតាមផ្សារមុនពេលជោគជ័យ
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាសមាជិកព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា កាលពីតូចធ្លាប់ដើរប្រមូលកាកសំណល់ត្រីតាមផ្សារ និងទៅរកត្រីជាមួយឪពុកដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

សារ៉េត គ្រីយ៉ា បានឲ្យដឹងថា ក្រុមគ្រួសាររបស់ខ្លួនរស់នៅក្រុងតាខ្មៅដែលមានជីវភាពខ្វះខាត។ ក្រុមគ្រួសារគ្មានការងាររកស៊ីធំដុំទេដោយឪពុកជាអ្នករកត្រីតាមបឹងទន្លេ ខណៈម្តាយលក់ត្រីនៅផ្សារ។ រូបគេមិនបានរៀនសូត្រច្រើនទេ ប៉ុន្តែភាគច្រើនទៅតាមម្តាយនៅផ្សារ និងទៅតាមឪពុករកត្រី។
ខ្សែការពារព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«ពុកខ្ញុំជាបុគ្គលិកក្រសួងអប់រំ ហើយគាត់ក៏ជាអ្នកនេសាទដែរ។ ម៉ែខ្ញុំជាអ្នកលក់ត្រី។ រឿងពិបាកបំផុតគឺគ្រួសាររបស់ខ្ញុំអត់មានផ្ទះនៅខ្លួនឯងពិតប្រាកដ។ ខ្ញុំមានបងប្អូន៧នាក់ស្នាក់នៅជាមួយម្តាយម៉ីង។ កាលពីតូច ខ្ញុំអត់សូវបានហាត់បាល់ដិតដល់ដែរ ពីព្រោះខ្ញុំត្រូវជួយម៉ែលក់ត្រី»។

«នៅផ្សារ ខ្ញុំដើរប្រមូលអាចម៌ត្រីនៅតាមផ្សារយកមកធ្វើទឹកត្រី។ ធ្វើទឹកត្រីបាន១ធុង យកទៅលក់បានលុយប្រហែលជា៦០០០រៀល បានលុយហ្នឹងយកទៅហាត់បាល់។ ជូនកាលខ្ញុំទៅជាមួយពុកដល់កន្លែងរកត្រី។ ខ្ញុំក្រោកពីដេកប្រហែលជាម៉ោង៤កន្លះជួយដឹកត្រីម៉ែទៅផ្សារ។ ជូនកាលពុកអត់ទៅធ្វើការ ខ្ញុំអាចជិះម៉ូតូពុកទៅហាត់បាល់។ ថ្ងៃខ្លះជិះម៉ូតូជាមួយមិត្តភក្តិ។ បើមិត្តភក្តិអត់ទៅហាត់ ក៏អត់មានអីជិះ ជូនកាលអត់បានទៅហាត់បាល់ដែរ»។
សារ៉េត គ្រីយ៉ា បានប្រាប់ថា ម្តាយរបស់ខ្លួនជាអ្នកជំរុញលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការលេងបាល់ទាត់ ប៉ុន្តែឪពុកមិនសូវជំរុញខ្លាំងទេ ដោយសារលោកគិតថា បាល់ទាត់នឹងមិនផ្តល់អ្វីច្រើន។ ទោះបីជាយ៉ាងណា លោកឪពុកមិនបានហាមឃាត់ក្នុងការលេងបាល់ដែរ។

«រហូតដល់សព្វថ្ងៃនេះ ពេលខ្លះ ម៉ែនៅតែនិយាយពាក្យ«មិននឹកស្មានដល់»ដាក់ខ្ញុំ ពីព្រោះគាត់ស្ទើរតែមិនជឿថា អាជីពបាល់ទាត់របស់ខ្ញុំមានថ្ងៃនេះ»។ សារ៉េត គ្រីយ៉ា រម្លឹកពីម្តាយនិយាយពីបាល់ទាត់របស់ខ្លួន។
បច្ចុប្បន្ននេះ សារ៉េត គ្រីយ៉ាង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការលេងរបស់ខ្លួននៅក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ញឹកញាប់ទាំងក្នុងលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាខ្សែការពារ៕

សូមរង់ចាំទស្សនាវីដេអូលំអិតពីជីតរបស់កីឡាករ សារ៉េត គ្រីយ៉ា។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


