កីឡា
គ្រូ Terengganu ថា បង្កកំហុសធំ ចាញ់ ព្រះខ័នរាជស្វាយរៀង យប់មិញ
ក្រុមម្ចាស់ផ្ទះ Terengganu បានចាញ់ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-៣ សម្រាប់ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ ក្នុងពូល A ពានរង្វាន់ ASEAN Club Championship យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី។

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Tomislav Steinbrückner គ្រូបង្វឹក Terengganu បាននិយាយថា ៖«ជាដំបូងសូមអបអរព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុ។ កាលពីម្សិលមិញ មានអ្នកសារព័ត៌មានសួរខ្ញុំថា តើរំពឹងការប្រកួតនេះងាយស្រួលទេ? ឃើញហើយ តើក្រុមគេល្អកម្រិតណា»។

«បរាជ័យថ្ងៃនេះ ខ្ញុំត្រូវតែនិយាយថា ការប្រកួតពាក់កណ្តាលវគ្គទី១ ពួកគេស៊ុតចូលយើង២គ្រាប់។ យើងពិតជាបង្កកំហុសធំណាស់ ជាពិសេសគ្រាប់បាល់ទី២។ ខ្សែប្រយុទ្ធលេខ៨របស់គេពិតជាគ្រោះថ្នាក់។ យើងមើលទៅអាក្រក់ មើលទៅគ្មានទំនុកចិត្ត គ្មានអ្វីសោះ»។ លោកបានលើកឡើង។
លោកបានបន្តថា ៖«សម្រាប់វគ្គទី២ យើងល្អប្រសើរ។ យើងបានព្យាយាមដាក់សម្ពាធ។ យើងរកបាន២គ្រាប់ ប៉ុន្តែជាថ្មីគ្រាប់ទី៣ យើងហាក់ដូចជាបាត់បង់ការគ្រប់គ្រងបាល់ដែលធ្វើឲ្យពួកគេរកបាន។ ជារួម យើងធ្វើមិនបានល្អទេការប្រកួតនេះ ហើយគ្មាននរណាម្នាក់សប្បាយចិត្តចំពោះលទ្ធផលបែបនេះ»។

៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែបម្រើប្រយុទ្ធ Gabriel Silva នៅនាទីទី១២ ខ្សែប្រយុទ្ធ Pablo នៅនាទីទី១៦ និងកីឡាករវ័យក្មេង មិន រតនៈ នៅនាទីទី៨៦ ខណៈ២គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Gelito Ott នៅនាទីទី៥៥ និងកីឡាករ Safawi Rasid ដោយការស៊ុតប៉េណាល់ទីនៅនាទី៩០+១។ នៅម៉ោងបន្ថែម ម្ចាស់ផ្ទះស្ទើរតែទទួលបានប៉េណាល់ទីជាលើកទី២ ប៉ុន្តែបច្ចេកវិទ្យា VAR បានបញ្ជាក់ពីគ្មានកំហុសដែលអាចពិន័យ១១ម៉ែត្រ៕

តារាងពិន្ទុពូល A បណ្តោះអាសន្ន
- Dong A Thanh Hoa មាន៣ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ
- BG Pathum United មាន១ពិន្ទុ
- PSM Makassar មាន១ពិន្ទុ
- Terengganu មាន០ពិន្ទុ
- Shan United មាន០ពិន្ទុ


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


