កីឡា
ការប្រកួតពានសម្តេចតេជោ ថ្នាក់ខេត្ត ឈានដល់វគ្គ៤ក្រុមចុងក្រោយ
ការប្រកួតបាល់ទាត់់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២៤ បានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

ក្រោយបញ្ចប់ការប្រកួតទាំង២ជើង ក្នុងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ខេត្ត ឥឡូវនេះ រកឃើញក្រុមចំនួន៤ត្រៀមជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ ក្រុមសមាគមកីឡាបាល់ទាត់ខេត្តកែប, ក្រុមបាល់ទាត់ឡាយអុិនឃីង ខេត្តសៀមរាប, ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចា។
ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងនោះក្រុម ខេត្តត្បូងឃ្មុំ ជួបជាមួយ ក្រុមបាល់ទាត់ឡាយអុិនឃីង ខេត្តសៀមរាប ខណៈក្រុមសមាគមកីឡាបាល់ទាត់ខេត្តកែប ជួបជាមួយ ខេត្តកំពង់ចាម។

លទ្ធផលសរុបការប្រកួតជើងទាំង២ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត)
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
-ក្លិបបាល់ទាត់ឡាយអុិនឃីង ខេត្តសៀមរាប ៩-១ មន្ទើរ អយក ខេត្តកំពង់ស្ពឺ
-សមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ២-១០ សមាគមកីឡាបាល់ទាត់ខេត្តកែប
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤
-សមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង ០-៥ មន្ទើរ អយក ខេត្តត្បូងឃ្មុំ (សរុបពីរជើង ១-១០)
-ក្លិបបាល់ទាត់ឈើតុំខេត្តពោធិ៍សាត់ ២-១ មន្ទើរ អយក ខេត្តកំពង់ចាម (សរុបពីរជើង ២-២, ប៉េណាល់ទី ៣-៥)

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


