កីឡា
ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្សមាន២ក្រុមចូលរួមប្រកួតក្នុងឆ្នាំនេះគឺ ក្រុម A និង B បន្ទាប់ពីពួកគេបានទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសឥណ្ឌូណេស៊ី។

មុនការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ មកដល់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានចេញទៅហ្វឹកហាតនៅប្រទេស ឥណ្ឌូណេសុី ដើម្បីប្រជែងតំណែងម្ចាស់ជើងឯកក្នុងឆ្នាំ២០២៤។ ក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ កាលពីឆ្នាំមុន ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដណ្ដើមបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
គ្រូជំនួយបញ្ជាការដ្ឋានអង្គរក្ស A លោក ជួន នាង បានប្រាប់«កម្ពុជាថ្មី»ថា៖«ចំពោះក្រុមរបស់ខ្ញុំគោលដៅគឺជ័យលាភីលេខ១ ព្រោះកាលពីឆ្នាំមុនក្រុមខ្ញុំបានត្រឹមលេខ៣ ហើយឆ្នាំនេះត្រូវតែបេ្ដជ្ញាធ្វើមិចឲ្យបានលេខ១ឬលេខ២»។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A បានត្រៀមខ្លួនល្អក្នុងឆ្នាំនេះ ក្រោយសហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយចំនួនដោយតម្រូវឲ្យក្រុមនីមួយៗ អាចដាក់កីឡាករកម្រិត A លេងនៅក្នុងទីលាន បានចំនួន២នាក់ និងកីឡាករបរទេសបាន១នាក់ ដូច្នេះក្រុមបញ្ជាការដ្ឋានអង្គរក្សអាចដាក់កីឡាករមានគុណភាពនិងកីឡាករបរទេសដើម្បីជួយក្រុមបន្ថែម។
លោក ជួន នាង បានបន្ថែមថា៖«ក្រុមកីឡាកររបស់ខ្ញុំទើបតែត្រឡប់មកពីហ្វឹកហាត់នៅឥណ្ឌូណេសុី ប៉ុន្តែអ្នកប៉ះសេក្នុងក្រុមនៅខ្ចី។ ចំពោះបច្ចេកទេសហ្វឹកហាត់នៅឥណ្ឌូណេសុីល្អ បន្ទាប់ហាត់សមត្ថភាព ពួកគេក៏មានការកើនឡើង»។

ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស A ស្ថិតក្នុងពូល B រួមមានក្លិបកីឡាបាល់ទះលោកតាឌីខេត្តព្រះវិហារ, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


