Connect with us

កីឡា

ព្រឹក​នេះ ក្រុម​កម្ពុជា​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​ជា​មួយទំនុក​ចិត្ត​ខ្ពស់

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​​ធ្នូ ឆ្នាំ​២០២៤ ​ដើម្បី​ប្រកួតលើក​ទី​២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Championship ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ធ្វើ​ដំណើរទៅ​ប្រទេស​សិង្ហបុរី​អាច​ត្រូវ​បាន​​ចាត់​ទុក​ជា​ទៅ​ប្រកួត​ពោរពេញ​ដោយ​ភាព​ជឿ​ជាក់ និង​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បន្ទាប់​ពី​រក​បាន​១​ពិន្ទុ​ពី​ក្រុម​ខ្លាំង​ម៉ាឡេស៊ី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

តាម​រយៈ​ការ​សម្រិត​សម្រាំង​កីឡាករ និង​​ទទួល​បាន​កីឡាករ​បរទេស​ចូល​សញ្ជាតិ​ខ្មែរ​បាន​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ក្រុម​កម្ពុជា​​​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​រហូត​អាច​រក​បាន​១​ពិន្ទុ​ពី​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី បន្ទាប់​ពី​ស្មើ​គ្នា ២-២។ រយៈ​ពេល​៥៤​ឆ្នាំ​ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៧០​មក កម្ពុជា​មិន​ធ្លាប់​ឈ្នះ ឬ​ស្មើ ម៉ាឡេស៊ី​ឡើយគឺ​ចាញ់​រហូត ប៉ុន្តែ​ពេល​នេះ​បង្កើត​បាន​ស្ថិតិ​​ថ្មី​មួយ​ហើយ។

កន្លង​មក សិង្ហបុរី​ មាន​សមត្ថភាព និង​បច្ចេកទេស​មិន​លើស​កម្ពុជា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​​នៅ​មាន​កម្រិត​ទាប​ជាង​ម៉ាឡេស៊ី។ យ៉ាង​ណា បច្ចុប្បន្ន​នេះ កម្ពុជាកំពុង​អភិវឌ្ឍ​ក្រុម​បាន​យ៉ាង​ល្អ ដូច្នេះ​​អាច​មាន​សង្ឃឹម​ក្នុង​ការ​រក​បាន​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​សិង្ហបុរី។ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ Andres Neito ដែល​របួស​មិន​បាន​បង្ហាញ​ខ្លួន​ពេល​ប្រកួត​ជា​មួយ ម៉ាឡេស៊ី ក៏​មាន​វត្តមាន​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ដែរ។ ប្រសិន​បើ​រូប​គេ​ជា​សះ​ស្បើយ​ពីរបួស និង​អាច​លេង​បាន​នោះ​គឺ​រឹត​តែ​ប្រសើរ​សម្រាប់​កម្ពុជា។

ការ​ជួប​គ្នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ខាង​មុខ​នេះ​គឺ​ជា​ការ​ប្រកួត​លើក​ទី២​របស់​កម្ពុជា​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A ប៉ុន្តែ​ជា​ការ​ប្រកួត​លើក​ទី១​របស់​សិង្ហបុរី។ អ្វី​ដែល​សិង្ហបុរី​មាន​ប្រៀប​នោះ​គឺ​ពួក​គេ​មាន​កម្លាំង​ស៊ុហ្វ និង​កីឡាករ​ពេញ​ជើង​ល្អ ដោយសារ​មិន​ទាន់​បាន​ប្រកួត​ម្តង​ណា​ឡើយ។

ឆ្លង​កាត់​១​ប្រកួត​កន្លង​ទៅ កម្ពុជា​មាន​១​ពិន្ទុ កំពុង​ស្ថិត​នៅ​លេខ​២ ខណៈ​ថៃមាន​៣​ពិន្ទុ​ ឈរ​លេខ​១ បន្ទាប់​ពី​បំបាក់ ទីម័រ​ខាង​កើត យ៉ាង​ចាស់ ដោយលទ្ធផល ១០-០ ខណៈ​ម៉ាឡេស៊ីមាន​១​ពិន្ទុ​ឈរ​លេខ​៣ ហើយ​ទីម័រ​ខាង​កើត​ស្ថិត​នៅ​បាត​តារាង។

សូម​បញ្ជាក់​ថា ជំនួបរវាង​ម្ចាស់ផ្ទះ សិង្ហបុរី និង កម្ពុជា ធ្វើ​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន National Stadium៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម