កីឡា
តើគ្រូ និងកីឡាករសិង្ហបុរី និយាយអ្វីខ្លះពីការប្រកួតឈ្នះ កម្ពុជា យប់មិញ?
គ្រូបង្វឹក និងកីឡាករល្អប្រចាំការប្រកួតរបស់សិង្ហបុរី មិនសប្បាយចិត្តទេចំពោះទម្រង់លេងរបស់ខ្លួន បើទោះបីជាទទួលបានជ័យជម្នះលើកម្ពុជាដោយលទ្ធផល ២-១ ដើម្បីទទួលបាន៣ពិន្ទុដ៏មានសារសំខាន់ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Mitsubishi Electric Cup យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

លោក Tsutomu Ogura គ្រូបង្វឹកសិង្ហបុរី បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ៖«ខ្ញុំមិនសប្បាយចិត្តនឹងទម្រង់លេងរបស់ក្រុមថ្ងៃនេះទេ។ ពួកយើងបានខំប្រឹងហ្វឹកហាត់ និងអភិវឌ្ឍរបៀបលេងរបស់យើងល្អ តែបែរជាធ្វើមិនបានល្អដូចការគ្រោងទុក ពីព្រោះយើងលេងបាល់វែងច្រើនពេក បន្ទាប់ពីនាំមុខគេ»។
លោកបាននិយាយថា កូនក្រុមរបស់លោកប្រយុទ្ធបានល្អ ប៉ុន្តែមានចន្លោះប្រហោងច្រើនដែលត្រូវកែលំអ។ «ខ្ញុំទទួលខុសត្រូវសម្រាប់ការហ្វឹកហាត់ និងជួបប្រជុំជាមួយក្រុម ដូច្នេះនេះប្រហែលជាកំហុសរបស់ខ្ញុំ។ ពួកយើងទាំងអស់គ្នាត្រូវតែកែឲ្យល្អជាងនេះ»។

លោកបានរៀបរាប់ទៀតថា លោកបាននិយាយទៅកាន់កីឡាករអំពីរឿងនេះដូចគ្នាទៅនឹងរឿងដែលបានកើតឡើងសម្រាប់ការប្រកួតទី១របស់កម្ពុជា ដែលពួកគេតាមពីក្រោយម៉ាឡេស៊ី រហូតនាំមុខ។ កីឡាករទាំងអស់ត្រូវតែប្រុងប្រយ័ត្នចំពោះចំណុចគ្រោះថ្នាក់នេះ ប៉ុន្តែអ្វីដែលបាននិយាយគ្នា បែរជាមិនបានយកទៅអនុវត្តជាក់ស្តែង។
លោកសង្កត់ធ្ងន់ថា ៖«ប្រសិនបើយើងលេងជាប់គាំង ជម្រើសល្អបំផុតគឺត្រូវលេងគ្រប់គ្រងបាល់ពីក្រោម។ យើងត្រូវការពារយ៉ាងណាឲ្យនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ ហើយបង្កើតឱកាសឲ្យបានច្រើន តែផ្ទុយទៅវិញ ខុសស្រឡះ»។
កីឡាករ Faris Rami ដែលបានក្លាយជាកីឡាករល្អប្រចាំការប្រកួតក៏មិនសប្បាយចិត្តនឹងទម្រង់លេងដែរ។

កីឡាករបាននិយាយថា ៖«បាន៣ពិន្ទុពិតជាសំខាន់ តែការលេងរបស់យើងមើលទៅសាមញ្ញ មិនគ្រប់គ្រាន់ទេ។ យើងត្រូវផ្តោតលើការលេងទាំងស្រុង។ អ្វីៗទាំងអស់ជាប់គាំង។ យើងត្រូវរៀបចំក្រុមឡើងវិញឲ្យបានលឿន និងផ្តោតយកចិត្តទុកដាក់សម្រាប់ការប្រកួតបន្ទាប់។
កាលពីយប់មិញ គ្រាប់បាល់២គ្រាប់របស់សិង្ហបុរីកើតឡើងដោយសារតែកំហុសអ្នកចាំទីកម្ពុជា វីរៈ ដារ៉ា នៅដើមវគ្គទី១ ខណៈការប្រកួតត្រូវបានគ្រប់គ្រងដោយកម្ពុជា។ ជាពិសេសនៅវគ្គទី២ដែលសិង្ហបុរីការពារស្ទើរពាក់កណ្តាលតារាង៕











ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


