កីឡា
បេក្ខភាព១៦រូបឈានដល់វគ្គ១/៨ផ្តាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយល៍
ការប្រកួតបាល់ទាត់កម្មវិធី ហ្វ្រេនហ្ស៊ី ហ្វ្រីស្ទាយល៍ (Frenzy Freestyle) បានឈានដល់វគ្គ១៦នាក់ចុងក្រោយ បន្ទាប់ពីបញ្ចាប់ការប្រកួតវគ្គជម្រុះដំបូងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។

ក្រោយការដាក់ពិន្ទុយ៉ាងសុក្រិតយុត្ដិធម៍ពីគណៈកម្មការជំនាញទាំង៤រូបរួមមានលោក ឃួន ឡាបូរ៉ាវី, លោក រៀម សុខភិរម្យ, លោក ឡុង គីមហេង និងកញ្ញា សុខ សុខា ក្នុងអំឡុងការប្រកួតវគ្គជម្រុះដំបូង កម្មវិធី ហ្វ្រេនហ្ស៊ី ហ្វ្រីស្ទាយល៍ ឥឡូវនេះបានរកឃើញបេក្ខភាពទាំង១៦រូប ត្រៀមបង្ហាញសមត្ថភាពប្រកួតគ្នានៅវគ្គបន្ទាប់។
បេក្ខភាពទាំង១៦រូបរួមមាន៖ បេក្ខនារី ឌី គឹមយាន និង យ៉ែម នារី ព្រមទាំងបេក្ខជន នៅ សុីងជូ, ផ្លម ធិញហួស, លន់ ឆៃយ៉ា, ញ៉ក ភារុន, ណាន ប៊ុននីន, ទ្រី ណាំចែវ, ឯក តុលា, ខុម ពៅ, ចាន់ណាក់ វរៈបុត្រ, ចៀម សីហា, នួន វណ្ណា, ចាន់ សាមីឌី , ស៊ុំ សាន និង ខុន ខេមរៈបុត្ថ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺមានបេក្ខនារី២ ដែលត្រូវប្រកួតប្រជែងជាមួយបេក្ខជន១៤រូបផ្សេងទៀត។ ការប្រកួតនេះមិនមែនផ្តោតសំខាន់លើជំនាញបាល់ទាត់តែម្យ៉ាងនោះទេ ប៉ុន្តែក៏មានទាំងក្បាច់រាំ Breakdance រួមបញ្ចូលផងដែរ។

លក្ខន្តិកៈខ្លះៗក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយ៖
-គូប្រកួតនីមួយៗនឹងត្រូវបានផ្តល់ពេលមិនលើសពី៤នាទីដើម្បីបង្ហាញ ដោយពួកគេត្រូវ ប្តូរ វេនគ្នាបង្ហាញ រាល់ ៣០-៤០វិនាទីម្តង
-បេក្ខជននឹងបង្ហាញពីវិញ្ញាសាក្នុងការប្រកួតរបស់ពួកគេ ដែលពួកគេបានជ្រើសរើសក្នុងវគ្គតម្រង់ទិស
-គណៈកម្មការវាយតម្លៃ នឹងផ្តល់មតិយោបល់ រួមទាំងផ្តល់ពិន្ទុដោយផ្អែកលើជំនាញ
-អ្នកឈ្នះនឹងត្រូវបានប្រកាស ដោយផ្អែកលើលទ្ធផលដែលទទួលបានពីគណៈកម្មការវាយតម្លៃទាំង៤រូប
-ក្នុងករណីគូប្រកួតពិន្ទុស្មើគ្នានឹងត្រូវបានថែមចំនួន ១នាទី ដើម្បីប្រកួតបន្ត
-អ្នកចាញ់ក្នុងជុំនេះនឹងត្រូវជម្រុះចេញពីកម្មវិធី

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


