កីឡា
នារី២រូបចូលរួមប្រកួត Frenzy Freestyle ឈានដល់វគ្គ១/៨ផ្តាច់ព្រ័ត្រ
ការប្រកួតបាល់ទាត់កម្មវិធី ហ្វ្រេនហ្ស៊ី ហ្វ្រីស្ទាយល៍ (Frenzy Freestyle) បានឈានដល់វគ្គតម្រង់ទិស ក្នុងវគ្គ១៦នាក់ចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះដំបូងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានបេក្ខនារី២រូបបានចូលរួមប្រកួតប្រជែងជាមួយបុរស។ ចំពោះការប្រកួតក្នុងកម្មវីធីមួយនេះមិនមែនផ្តោតសំខាន់លើជំនាញបាល់ទាត់តែម្យ៉ាងនោះទេ ប៉ុន្តែក៏មានលាយបញ្ចូលទាំងក្បាច់រាំ Breakdance ផងដែរ។
បេក្ខនារី ឌី គឹមយាន អាយុ២៤ឆ្នាំ ជាគ្រូបង្ហាត់បាល់ទាត់ មកពីភូមិតាងួន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញសមត្ថភាព និងទេពកោសល្យបានយ៉ាងល្អ ក្នុងការប្រកួតវគ្គជម្រុះដំបូងកាល ហើយទទួលបានឱកាសឡើងដល់វគ្គ១៦នាក់ចុងក្រោយ។

បេក្ខនារី យ៉ែម នារតី អាយុ២២ឆ្នាំ ជាសិស្ស មកពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏មានសមត្ថភាពមិនធម្មតាដែរ។ ក្នុងការប្រកួតវគ្គជម្រុះដំបូងកាល កញ្ញាបានបង្ហាញសមត្ថភាពដ៏រស់រវើក បានធ្វើឲ្យគណៈកម្មការជំនាញទាំង៤រូបគឺ លោក ឃួន ឡាបូរ៉ាវី, លោក រៀម សុខភិរម្យ, លោក ឡុង គីមហេង និងកញ្ញា សុខ សុខា ពេញចិត្ត ហើយបានផ្តល់ពិន្ទុឲ្យឡើងដល់វគ្គ១៦នាក់ចុងក្រោយ។

កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ការប្រកួតបានឈានដល់វគ្គតម្រង់ទិសដែលបានផ្សាយបន្តផ្ទាល់នៅលើផេក Preah Khan Reach Svay Rieng FC។
លក្ខន្តិកៈខ្លះៗក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយ៖
-គូប្រកួតនីមួយៗនឹងត្រូវបានផ្តល់ពេលមិនលើសពី៤នាទីដើម្បីបង្ហាញ ដោយពួកគេត្រូវប្តូរ វេនគ្នាបង្ហាញ រាល់ ៣០-៤០វិនាទីម្តង
-បេក្ខជននឹងបង្ហាញពីវិញ្ញាសាក្នុងការប្រកួតរបស់ពួកគេ ដែលពួកគេបានជ្រើសរើសក្នុងវគ្គតម្រង់ទិស
-គណៈកម្មការវាយតម្លៃ នឹងផ្តល់មតិយោបល់ រួមទាំងផ្តល់ពិន្ទុដោយផ្អែកលើជំនាញ
-អ្នកឈ្នះនឹងត្រូវបានប្រកាស ដោយផ្អែកលើលទ្ធផលដែលទទួលបានពីគណៈកម្មការវាយតម្លៃទាំង៤រូប
-ក្នុងករណីគូប្រកួតពិន្ទុស្មើគ្នានឹងត្រូវបានថែមចំនួន ១នាទី ដើម្បីប្រកួតបន្ត
-អ្នកចាញ់ក្នុងជុំនេះនឹងត្រូវជម្រុះចេញពីកម្មវិធី


អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


