កីឡា
លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម Dong A Thanh Hoa ដើម្បីប្រជែងយក៣ពិន្ទុ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤-២៥។

ការប្រកួតនេះធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៦យប់ នៅទឹកដីវៀតណាម។ វានឹងជាការប្រកួតដល់តានតឹងបំផុតសម្រាប់ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីរក្សាក្ដីសង្ឃឹមឡើងទៅជុំបន្ទាប់។
លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយបានចាត់ទុកការប្រកួតមួយនេះប្រៀបដូចជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
លោកបាននិយាយថា ៖«សម្រាប់យើង ការប្រកួតនេះបៀបដូចវគ្គផ្ដាច់ព្រ័ត្រ។ បើយើងឈ្នះ យើងបន្ដក្ដីសង្ឃឹមឡើងទៅជុំបន្ទាប់ តែបើយើងចាញ់យើងនឹងធ្លាក់។ ពិតណាស់យើងត្រូវជួបក្រុមខ្លាំងក្នុងពូលដែលពួកគេកំពុងធ្វើបានល្អ ហើយឈរនៅលេខ១ក្នុងលីគវៀតណាម។ ពួកគេគួរតែទទួលបានលទ្ធផលល្អ ពេលជួប BG Pathum និង Terengganu»។

ក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa មិនទាន់ស្គាល់បរាជ័យឡើយ ក្នុងការប្រកួត៣លើកកន្លងមកពាន ASEAN Club Championship។ ខ្សែប្រយុទ្ធឆ្នើម Pablo រំពឹងនឹងបង្ហាញខ្លួនក្នុងការប្រកួតនេះ បន្ទាប់ពីស្ថានភាពរបស់មានភាពល្អប្រសើរ។
ទោះបីជាយ៉ាងណា លោក Pep Muñoz បានលើកឡើងថា ៖«ពួកគេជាក្រុមមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតពានរង្វាន់នេះ។ សម្រាប់ខ្ញុំពួកគេជាក្រុមខ្លាំង ប៉ុន្តែពួកយើងបានរៀបចំហើយត្រៀមខ្លួនបានយ៉ាងល្អ ភ្ជាប់ជាមួយកម្លាំងចិត្តយ៉ាងខ្លាំង ដើម្បីដណ្ដើមយក៣ពិន្ទុ»។
ឆ្លងកាត់៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ក្រុមវៀតណាម Dong A Thanh Hoa កំពុងឈរលេខ២ បន្ទាប់ពីឈ្នះឈ្នះ១ ស្មើ២ មាន៥ពិន្ទុ ខណៈក្រុមកម្ពុជាព្រះខ័នរាជស្វាយរៀង ឈរលេខ៥ បន្ទាប់ពីឈ្នះ១ ចាញ់២ មាន៣ពិន្ទុ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


