កីឡា
ជាប់ឈ្មោះជាស្តេចល្បឿន នេះជាអាថ៌កំបាំងនៅពីក្រោយល្បឿនរបស់ Mbappe
Kylian Mbappe ត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានល្បឿនលឿនបំផុតម្នាក់នាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះ កំពុងស្ថិតនៅក្នុងបេក្ខភាព ជាកីឡាករដ៏ឆ្នើមបំផុតនៅក្នុងពិភពលោក។ ចុះបើក្រឡេកទៅមើលអំពីប្រវត្តិ និងសាវតារបស់គេវិញ ថាតើគេមានប្រវត្តិបែបណា ហើយមានអាថ៌កំបាំងអ្វីខ្លះ ទើបគេក្លាយជាកីឡាកររត់លឿនបែបនេះ។

តារាបាល់ទាត់វ័យ ២៥ ឆ្នាំរូបនេះ ដែលមានឈ្មោះពេញ Kylian Mbappe Lottin បានកើតនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៩៨ ក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង ដោយមានឪពុកជាជនជាតិ កាមេរូន និងម្តាយជាជនជាតិ អាល់ហ្ស៊េរី។
Mbappe គឺជាមនុស្សម្នាក់ ដែលមានទេពកោសល្យជាមួយបាល់ទាត់ និងសមត្ថភាពរត់លឿនតាំងពីក្មេង។ រូបគេបានចូលហ្វឹកហាត់បាល់ទាត់ដំបូងនៅឆ្នាំ ២០០៤ ដែលពេលនោះមានអាយុ ៦ ឆ្នាំ។ ក្នុងថ្ងៃដំបូងដែល Mbappe បានចូលហ្វឹកហាត់ ទទួលបានការសរសើរភ្លាមពីគ្រូបង្វឹកលោក Antonio Riccardi។ លោក Riccardi បានមានប្រសាសន៍ពីកុមារា Mbappe ថា ៖«ពេលដំបូង ខ្ញុំបានបង្វឹកគាត់ គឺគាត់មានអាយុ ៦ ឆ្នាំ។… Kylian បានធ្វើរឿងជាច្រើនលើសពីក្មេងៗដទៃ។ ការញាក់បាល់របស់គាត់ គឺពិតជាអស្ចារ្យ ហើយគាត់គឺមានល្បឿនលឿនជាងនរណាទាំងអស់។ គាត់គឺជាកីឡាករល្អបំផុត ដែលខ្ញុំមិនធ្លាប់ឃើញក្នុងអាជីពជាគ្រូបង្វឹករយៈពេល ១៥ ឆ្នាំកន្លងមក»។
បើនិយាយអំពីល្បឿន សូម្បី Neymar ក៏ធ្លាប់សរសើរ Mbappe ថាជាកីឡាករ មានល្បឿនលឿនជាងគេបំផុតផងដែរ។ ហើយបើនិយាយអំពីស្ថិតិជាក់ស្តែងវិញ អតីតខ្សែប្រយុទ្ធ Paris Saint-Germain រូបនេះ ធ្លាប់ធ្វើបានល្បឿន ៣៨ គីឡូម៉ែត្រក្នុង ១ ម៉ោង ដែលស្ថិតិនេះ គឺលឿនជាងកីឡាករបាល់ទាត់ណាៗទាំងអស់។

ទាំងនេះគឺជាសមត្ថភាពមួយ ដែលរូបគេទទួលបានតាំងពីកំណើត ប៉ុន្តែក្រៅអំពីទេពកោសល្យ ខ្សែប្រយុទ្ធម្ចាស់ពាន World Cup ២០១៨ រូបនេះ ក៏មានកត្តាផ្សេងៗទៀតបូកផ្សំផងដែរ ទើបអាចឱ្យរូបគេរក្សាបាននូវល្បឿនដ៏អស្ចារ្យបែបនេះមកដល់សព្វថ្ងៃ។ ដូច្នេះនៅពេលចោទជាសំណួរ ថាតើរូបគេមានកត្តាអ្វីខ្លះ ទើបអាចរត់លឿនបែបនេះ?
ដកស្រង់ចេញពីសារព័ត៌មាន GOAL បានឱ្យដឹងថា មានកត្តា ២ ដែលបានជះឥទ្ធិពលលើល្បឿនដ៏លឿនរបស់ Mbappe។
ទី១. កត្តាហ្វឹកហាត់៖ Mbappe មានទម្លាប់ហ្វឹកហាត់ត្រឹមត្រូវជាប្រចាំ ដែលរៀបចំឡើងដោយគ្រូបង្វឹកជំនាញរបស់គាត់។ គ្រូបង្វឹករបស់គាត់បានរៀបចំជាកាលវិភាគ និងលំហាត់នីមួយៗស្របទៅតាមដំណាក់កាលស្តង់ដាក្នុងការពង្រឹងកាយសម្បទា។ រៀងរាល់ថ្ងៃ Mbappe ត្រូវហ្វឹកហាត់ដោយខ្លួនឯង តាមរយៈការជិះកង់ ឬរត់ ដើម្បីរក្សាឱ្យមានលំនឹងរៀងកាយខ្ពស់។ ហើយបន្ទាប់មក គាត់ត្រូវហាត់លេងបាល់ទាត់ធម្មតា និងត្រូវបន្ថែមចំណុចមួយចំនួនទៀតដូចជាហ្វឹកហាត់ចលនារហ័សរហួន និងល្បឿន។ ក្រោយមកទៀត គាត់ត្រូវហ្វឹកហាត់រៀងកាយ ដោយពង្រឹងលើមុខងាសួត និងសរសៃពួរ ដើម្បីឱ្យមានភាពរស់រវើក។
ទី២. កត្តារបបអាហារ៖ បញ្ហាល្បឿន ក៏ពាក់ព័ន្ធនឹងទម្ងន់ផងដែរ ដូច្នេះដើម្បីរក្សាទម្ងន់ឱ្យត្រូវតាមស្តង់ដា គឺត្រូវតែប្រុងប្រយ័ត្នខ្ពស់លើរបបអាហារ។ Mbappe បានជ្រើសរើសការថែរក្សាសុខភាព និងរបបអាហារតាម Cristiano Ronaldo ដែលជានិមិត្តរូបរបស់ខ្លួន។ ក្នុងមួយថ្ងៃ Mbappe គឺត្រូវញ៉ាំអាហារសុខភាពចំនួន ៦ ដង។ អាហារទី ១ រូបគេបានញ៉ាំស៊ុតឆ្អិនជាមួយផ្លែបឺរ ឬអាល់ម៉ុន និងបបរ។ អាហារទី ២ គេញ៉ាំអាហារ ដែលមានប្រូតេអ៉ីនខ្ពស់។ អាហារទី ៣ គេញ៉ាំត្រីធូណា ឬសាច់មាន់ជាមួយសាលាដ។ អាហារទី ៤ គេញាំផ្លែឈើស្រស់ ឬស្ងួត។ អាហារទី ៥ គេញ៉ាំសាច់មាន់ ឬត្រី ជាមួយបាយជាប្រភេទអង្ករសម្រូប និងបន្លែ ព្រមទាំងអាហារទី ៦ គឺគេញ៉ាំទឹកផ្លែឈើក្រឡុក ដែលមានជាតិប្រូតេអ៉ីនខ្ពស់៕
យ៉ាងណា គឺនៅសល់កត្តាមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងល្បឿនរបស់ Mbappe ប៉ុន្តែយើងសូមលើកយើងតែកត្តា ២ នេះប៉ុណ្ណោះ ដោយសារវាជាកត្តាសំខាន់ជាងគេ ក្នុងចំណោមកត្តាទាំងអស់នោះ។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


