កីឡា
កម្ពុជា គ្មានការប្រកួតថ្ងៃ FIFA Day ខណៈ ក្រុម U23 ប្រកួតពានទ្វីបអាស៊ី
ចាប់ពីសប្តាហ៍នេះ (ទី២៦ ខែសីហា) លីគបាល់ទាត់កំពូលកម្ពុជា បានឈប់សម្រាកស្របតាមថ្ងៃប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Day) ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគ្មានដំណឹងពីការប្រកួតឡើយ។

កីឡាករបរទេស និងកីឡាករកម្ពុជាលើអាយុ ២៣ ឆ្នាំបានសម្រាកចាប់ពីពេលនេះរហូតដល់ទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ទើបលីគបាល់ទាត់កំពូលកម្ពុជាចាប់ផ្តើមដំណើរការប្រកួតវិញ។ ក្នុងរយៈពេលនេះ កីឡាករកម្ពុជាអាយុ ២៣ ឆ្នាំមានភារកិច្ចសម្រាប់ការប្រកួតពានរង្វាន់អាស៊ី AFC U23 Asian Cup 2026 ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះរៀបចំ ការប្រកួតជម្រុះក្នុងពូល G។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះ U23 កម្ពុជារួចហើយដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតដែលក្រុមខ្លាំង អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន មកលេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ U23 កម្ពុជា នៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីពួកគេបានប្រកួតពាន ASEAN U23 Championship កាលពីប៉ុន្មានខែមុន និងកីឡាស៊ីហ្គេម នាចុងឆ្នាំ។

កម្ពុជាមិនធ្លាប់មានប្រវត្តិឈានដល់ជុំចុងក្រោយឡើយ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលរហូត។ ឆ្នាំ ២០២៥ គឺជាការទទួលធ្វើម្ចាស់ផ្ទះលើកទី ៣ បន្ទាប់ពីធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។
ប្រវត្តិរបស់ U23 កម្ពុជា វគ្គជម្រុះពាន AFC U23
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ៣ ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០១៨ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ១ និងចាញ់ ១ ប្រកួត

តាមរូបមន្តនៃការប្រកួតគឺ ក្រុម ៤៤ ត្រូវបែងចែកជា ១១ ពូល ក្នុង ១ ពូលមាន ៤ ក្រុម។ ក្រុមលេខ ១ ក្នុងពូលទាំង ១១ និងក្រុមលេខ ២ ល្អបំផុតចំនួន ៤ សរុប ១៥ ក្រុម បូកនឹងម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត គឺចំនួន១៦ក្រុមនៅជុំចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


