ព័ត៌មានអន្ដរជាតិ
ហាម៉ាស បញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងនឹងធ្វើឡើងនៅថ្ងៃទី១៣តុលា
ក្រុមហាម៉ាស បានបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងចំនួន ៤៨នាក់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។

មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Osama Hamdan បានប្រាប់ទីភ្នាក់ងារព័ត៍មាន AFP ថា «យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ការដោះដូរអ្នកទោសគ្រោងនឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ដូចដែលបានព្រមព្រៀងគ្នា ហើយមិនមានការប្រែប្រួលថ្មីលើបញ្ហានេះទេ»។
នៅក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាសនឹងប្រគល់ចំណាប់ខ្មាំង ដែលត្រូវបានគេជឿថានឹងរួមបញ្ចូលមនុស្ស ២០នាក់នៅរស់ និង ២៨នាក់បានស្លាប់ ខណៈដែលអ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត ២ ០០០នាក់។
កិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីថ្ងៃសុក្រ បន្ទាប់ពីបទឈប់បាញ់របស់អ៊ីស្រាអែល និងការដកទ័ពមួយផ្នែកចេញពីតំបន់ហ្គាហ្សា។ វិធានការនេះ បានអនុញ្ញាតឲ្យជនស៊ីវិលដែលផ្លាស់ទីលំនៅចាប់ផ្តើមត្រឡប់ទៅផ្ទះដែលរងការខូចខាតរបស់ពួកគេវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់ជាច្រើនខែ។
សូមជម្រាបថា កិច្ចប្រជុំកំពូលសន្តិភាពតំបន់ហ្គាហ្សា នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទក្នុងទីក្រុង Sharm el-Sheikh ដែលមានវត្តមានរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi។ មេដឹកនាំមកពីប្រទេសជាង២០ ក៏ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលដែលមានគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ថិរភាពយូរអង្វែងក្នុងតំបន់នេះផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


