Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ បុករថយន្ត ស្លាប់មនុស្ស២នាក់ នៅហុងកុង

បានផុស

នៅ

មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Emirates បានធ្លាក់ចេញពីផ្លូវរត់ទៅបុករថយន្តរបស់ព្រលាន នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង នាព្រឹកព្រលឹមថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ SCMP)

តាមការផ្សាយរបស់ South China Morning Post, យន្តហោះដឹកទំនិញ Boeing 747 ជាជើងហោះហើរលេខ EK9788 ធ្វើដំណើរមកពីទីក្រុងឌូបៃ បានធ្លាក់ចេញពីផ្លូវរត់ ខណៈចុះចត ហើយវេរទៅបុកជាមួយរថយន្តផ្នែកសេវាកម្មនៅលើដីគោក បណ្តាលឲ្យធ្លាក់ចូលសមុទ្រនៅម៉ោង៥:៥៥នាទីព្រឹក។

បុរសពីរនាក់ដែលជិះក្នុងរថយន្ត ម្នាក់អាយុ៣០ឆ្នាំនិងម្នាក់អាយុ៤១ឆ្នាំ ដំបូងឡើយបាត់ខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបញ្ជាក់ថាស្លាប់ ខណៈសមាជិកអាកាសយានិក៤នាក់នៃយន្តហោះ គឺរួចខ្លួនគ្មានគ្រោះថ្នាក់ឡើយ។

យោងតាមគេហទំព័ររបស់អាជ្ញាធរអាកាសយានដ្ឋាន, ដោយសារឧបទ្ទវហេតុនេះ ជើងហោះហើរដឹកទំនិញចំនួន១២ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទ ក្នុងនោះរួមមាន 5C852 របស់ក្រុមហ៊ុន ​Challenge Airlines មកពីទីក្រុង Tel Aviv, 5Y8902 របស់ក្រុមហ៊ុន Atlas Air មកពី Anchorage និង Los Angeles និង RU 8409 របស់ក្រុមហ៊ុន Airbridge Cargo Airline មកពី Doha។

យ៉ាងណា ជើង​ហោះហើរ​ដឹក​អ្នក​ដំណើរ ​មិន​មាន​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​ថ្នាក់​នេះទេ។

ជុំវិញរឿងនេះ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលប្រកាសថា ខ្លួនបានរាយការណ៍ពីស្ថានភាពនេះទៅអាជ្ញាធរស៊ើបអង្កេតគ្រោះថ្នាក់អាកាសរួចហើយ និងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតរកមូលហេតុ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះយោធាថៃ ជួបឧបទ្ទវហេតុនៅអាកាសយានដ្ឋាន ភូកេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម