Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី៤ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ខាងមុខនេះ

បានផុស

នៅ

កម្ពុជា តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម នឹង​ដឹក​នាំ​គណៈ​ប្រតិភូ ចូល​រួម​នូវ​កិច្ចប្រជុំលើកទី៤ នៃគណៈ​កម្មការ​សេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែល​នឹង​រៀប​ចំ​ឡើង​នាខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែល​នឹង​រៀប​ចំ​នាពេល​ខាង​មុខ​នេះ​នៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ គ្រប់ដណ្តប់វិស័យពាក់ព័ន្ធ ១៧ សំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នឹង​ដឹកនាំគណៈប្រតិភូ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំលើកទី៤ នេះ ដែល​គ្រោងនឹងរៀបចំឡើងនាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដោយមានវត្តមាន​ចូលរួមពី​ថ្នាក់​ដឹកនាំ​នៃ​អន្តរ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម នៃ​កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលគ្រប់ដណ្តប់លើវិស័យពាក់ព័ន្ធ រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, កិច្ចសហប្រតិបត្តិការគយ, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ប្រៃសណីយ៍, ទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន, ហាឡាល, ស្តង់ដារនីយកម្ម, មាត្រាសាស្រ្ត, សហគ្រាសធុនតូច និងមធ្យម, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនធានទឹក, ជីវចម្រុះ, ការដឹកជញ្ជូន, សុខាភិបាល, ការអប់រំ និងទេសចរណ៍ ជា​​ដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម