Connect with us

ជីវិតកម្សាន្ដ

សំបុត្រវគ្គផ្តាច់ព្រ័ត្រ MU លក់បញ្ចុះតម្លៃក៏គ្មានអ្នកទិញ ខណៈហ្វេនបន្ទោស Nawat ធ្វើឲ្យខូចកម្មវិធី

បានផុស

នៅ

នៅល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា បេក្ខនារីចំនួន ១២៣ នាក់នៃការប្រកួត Miss Universe 2025 (MU) បានចូលរួមពិធីជប់លៀងអាហារពេលល្ងាចមួយនៅទីក្រុងប៉ាតាយ៉ា។ ក្នុងអំឡុងពេលពិធីជប់លៀង លោក Nawat Itsaragrisil បានកាន់លេខកូដ QR ដែលជាការបញ្ចុះតម្លៃ ៣០% លើតម្លៃសំបុត្រយប់ចុងក្រោយ ហើយបានស្នើឲ្យបេក្ខនារីអំពាវនាវទស្សនិកជនទិញសំបុត្រ ខណៈលែងសូវមានអ្នគាំទ្រសម្រុកដូចពីមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូមួយដែលបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកជំនួញថៃរូបនេះបានស្នើសុំឲ្យតំណាងប្រទេសហូឡង់ និងប៉ូឡូញទាំងពីរអំពាវនាវឲ្យទស្សនិកជនស្កេនលេខកូដ QR ដោយនិយាយថា ស្កេនវានឹងទទួលបានការបញ្ចុះតម្លៃ ៣០ភាករយ ។ បន្ទាប់ពីនោះ លោកបានបន្តទៅតុផ្សេងទៀត ហើយបានស្នើបេក្ខនារីផ្សេងទៀត អំពាវនាវឲ្យទស្សនិកជនស្កេនលេខកូដ QR ដើម្បីទិញសំបុត្របញ្ចុះតម្លៃ។

ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះបានបង្កឲ្យមានភាពចម្រូងចម្រាសនៅលើវេទិកាសម្រស់។ មនុស្សជាច្រើនបាននិយាយថា សកម្មភាពរបស់លោក Nawat បានបណ្តាលឲ្យកម្មវិធីប្រកួតសម្រស់ដ៏មានកិត្យានុភាពដូចជា Miss Universe បាត់បង់ពិន្ទុនៅក្នុងក្រសែភ្នែកសាធារណជន។

ទស្សនិកជនជាច្រើនបានចូលទៅបញ្ចេញមតិក្នុងហេតុផលបន្ទោសថា កម្មវិធី MU ឥលូវកាន់តែយ៉ាប់យ៉ឺនដល់កម្រិតនេះ តើអ្នករៀបចំ និងអ្នកចូលរួមប្រកួតត្រូវអំពាវនាវឲ្យទស្សនិកជនទិញសំបុត្របញ្ចុះតម្លៃមែនទេ? Miss Universe មិនដែលវេទនាបែបនេះទេ! ពីមុនមក ទស្សនិកជនត្រូវរកទិញសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រទាំងលំបាក និងទិញមិនចង់ទាន់ផង។

យោងតាមអ្នកគាំទ្រសម្រស់ តម្លៃសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ Miss Universe 2025 គឺសមរម្យបើប្រៀបធៀបទៅនឹងរដូវកាលឆ្នាំ ២០២៤ នៅប្រទេសម៉ិកស៊ិក និងឆ្នាំ ២០២៣ នៅប្រទេសអែលសាល់វ៉ាឌ័រ។ ទោះជាយ៉ាងណាក៏ដោយ ការលក់សំបុត្រនៅតែយឺត រហូតមកដល់ពេលនេះ។

សំឡេងរំខានដែលបង្កឡើងដោយលោក ណាវ៉ាត នៅក្នុងកម្មវិធី MU នៅក្នុងឆ្នាំនេះ ត្រូវបានគេនិយាយថាបានប៉ះពាល់ដល់វឌ្ឍនភាពនៃការលក់សំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ចាប់តាំងពីការប្រកួតបានចាប់ផ្តើមមក កម្មវិធីត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងសំឡេងរំខានជាច្រើន ដែលធ្វើឲ្យទស្សនិកជនមានការធុញទ្រាន់ជាខ្លាំង។

លើសពីនេះ ការពិតដែលថាប្រទេសថៃស្ថិតក្នុងស្ថានភាពកាន់ទុក្ខ ហើយរដ្ឋាភិបាលបានស្នើសុំកំណត់ទំហំនៃព្រឹត្តិការណ៍កម្សាន្តក៏បានប៉ះពាល់ដល់កម្រិតចំណាប់អារម្មណ៍របស់ទស្សនិកជននៅក្នុងការប្រកួត Miss Universe 2025 ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម