ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាធ្វើឲ្យបុណ្យចូលឆ្នាំថ្មីក្លាយជាថ្ងៃបង្ហូរឈាម
យ៉ាងហោចណាស់មនុស្ស២៦នាក់ត្រូវបានរបបយោធាមីយ៉ាន់ម៉ាសម្លាប់កំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីដែលជាពិធីបុណ្យប្រពៃណីនៃថ្ងៃឈប់សម្រាក និងរីករាយបំផុតប្រចាំឆ្នាំរបស់ប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែបានក្លាយជាពេលវេលាបង្ហូរឈាមទៅវិញ។
តាមសារព័ត៌មានក្នុងស្រុកបានផ្សាយ រាប់ទាំងការសម្លាប់ទាំង២៦នាក់កំឡុងពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ អ្នកស្លាប់ពីការបង្ក្រាបដ៏សាហាវឃោឃៅរបស់របបយោធាមីយ៉ាន់ម៉ាបានកើនឡើងដល់៧៣៨នាក់ ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ។

តួលេខស្លាប់ត្រូវគេរំពឹងថា នឹងកើនឡើងខ្ពស់ទៀត ពីព្រោះមនុស្សជាច្រើនបានកំពុងបាត់ខ្លួននិងមនុស្សជាច្រើននាក់ទៀតបានរបួសធ្ងន់ដែលមានសង្ឃឹមរស់ស្តូចស្តើង។
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីដែលមានរយៈពេល៥ថ្ងៃជាទម្លាប់គឺមានកម្មវិធីសប្បាយរីករាយគ្រប់ក្រុមគ្រួសារ តាមដងផ្លូវជះទឹកដាក់គ្នា និងសកម្មភាពកម្សាន្តដ៏រីករាយដែលមានសក្ខណៈស្រដៀងគ្នានៃពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសកម្ពុជា ថៃ និងឡាវដែរ។
ទោះបីជាយ៉ាងណា ឆ្នាំនេះនៅទីក្រុងធំៗស្ទើរទូទាំងប្រទេសមីយ៉ាន់ម៉ាបានស្ងប់ស្ងាត់ ដោយសារក្រុមអ្នកតវ៉ាបានអំពាវនាវធ្វើពហិការដើម្បីប្រឆាំងនឹងរបបដឹកនាំយោធា ក៏ដូចជាវិធីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតពីការបង្ក្រាបរបស់កម្លាំងសន្តិសុខ។
ផ្ទុយពីការប្រមូលផ្តុំជួបជុំលក្ខណៈពិធីបុណ្យសប្បាយ ប្រជាជនបានយកថ្ងៃបុណ្យចូលឆ្នាំថ្មីដើម្បីធ្វើការតវ៉ាជាប្រចាំថ្ងៃប្រឆាំងនឹងរបបផ្តាច់ការរបស់យោធា។

ទោះបីជាការតវ៉ាសន្តិវិធីរបស់ពួកគេបែបណាក្តី ក៏មិនអាចគេចផុតពីការបង្ក្រាបដ៏សាហាវឃោឃៅ និងបានក្លាយជាពេលវេលាហូរឈាមដែរ។
ហិង្សាបណ្តាលឲ្យមនុស្សស្លាប់ដំបូងក្នុងថ្ងៃចូលឆ្នាំបានកើតឡើងនៅតំបន់ Myitnge ក្នុងទីក្រុង Mandalay ដែលជនស៊ីវិល៥នាក់ត្រូវបានសម្លាប់។
នៅទីប្រជុំជនតូច Tamu ភាគខាងជើងមីយ៉ាន់ម៉ាដែលជាព្រំដែនជាប់ប្រទេសឥណ្ឌា ប្តីប្រពន្ធ Gurkha ពីរនាក់ត្រូវបានទាហានបាញ់ស្លាបនៅពេលកំពុងជិះម៉ូតូទៅផ្ទះ បន្ទាប់ពីយកទឹកដោះគោទៅលក់។
នៅតំបន់ Yangon បុរសឈ្មោះ U Nyein Htet អាយុ៤៤ឆ្នាំត្រូវបានបាញ់ស្លាប់នៅពេលគាត់កំពុងរង់ចាំរថយន្តក្រុងនៅ MinLan។ ការបាញ់សម្លាប់បានកើតឡើងម៉ោងប្រហែល៥ល្ងាច នៅពេលប៉ូលិស និងទាហានបានបញ្ឈប់រថយន្តនៅលើផ្លូវ U Chit Maung ដើម្បីត្រូតពិនិត្យ។ ទាហានបានបាញ់ទៅលើរថយន្តមួយគ្រឿងបណ្តាលឲ្យត្រូវ U Nyein Htet ដែលកំពុងអង្គុយចាំរថយន្តក្រុង។
បុរសម្នាក់ត្រូវបានបាញ់សម្លាប់ និងរបួសម្នាក់នៅតំបន់ Myitnge ក្នុងទីក្រុង Mandalay នៅពេលទាហានបានវាយឆ្មក់ទៅលើតំបន់វិហារឥស្លាម Thazin។
បុរសអាយុ២៥ឆ្នាំម្នាក់ទៀតត្រូវបានបាញ់សម្លាប់នៅតំបន់ Myingyan ក្នុងទីក្រុង Mandalay។ តាមសមាគមជំនួយអ្នកទោសអ្នកនយោបាយ (AAPP) បានបញ្ជាក់នៅក្នុងរបាយការណ៍ស្លាប់ចុងក្រោយបំផុតថា គាត់ត្រូវបានបាញ់ស្លាប់នៅពេលកំពុងជិះម៉ូតូ។

AAPP បង្ហាញថា នៅ Myingyan ស្ត្រីអាយុ២៨ឆ្នាំត្រូវបានបាញ់ស្លាប់កាលពីថ្ងៃពុធ ហើយសពរបស់គាត់ត្រូវបានកម្លាំងយោធាយកទៅបាត់។
នៅថ្ងៃព្រហស្បតិ៍ ជាថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី មនុស្ស៩នាក់ត្រូវបានបាញ់ស្លាប់នៅតំបន់ផ្សេងគ្នាគឺនៅតំបន់ Sagaing ៦នាក់ នៅតំបន់ Myingyan ២នាក់ និងតំបន់ Maha Aung Myay ម្នាក់។
នៅថ្ងៃនេះដដែល មនុស្ស៦នាក់ត្រូវបានបាញ់ស្លាប់នៅ Kani នៅពេលកម្លាំងសន្តិសុខបង្ក្រាបលើក្រុមតវ៉ា ហើយមនុស្ស២០នាក់បានកំពុងបាត់ខ្លួន។ ជនរងគ្រោះអាយុ២០ឆ្នាំជាមូស្លីម ត្រូវបានបាញ់សម្លាប់នៅ Maha Aung Myay និង៤នាក់បានរបួស។
នៅថ្ងៃសៅរ៍ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីដែរ មនុស្ស៣នាក់ត្រូវបានសម្លាប់ និង៤នាក់បានរបួសនៅពេលកម្លាំងសន្តិសុខបង្ក្រាបលើក្រុមតវ៉ានៅ Mogoke។ ស្របពេលជាមួយគ្នានេះ មនុស្ស២នាក់ទៀតត្រូវបានសម្លាប់នៅតំបន់ Sagaing ដែលម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតត្រូវបានចាប់ខ្លួន ក្រោយមកបានស្លាប់។
នៅថ្ងៃអាទិត្យម្សិលមិញ យុវជនអាយុ២០ឆ្នាំឈ្មោះ Ko Tun Oo ត្រូវបានកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់ស្លាប់ក្នុងការបង្ក្រាបនៅតំបន់ Myingyan។
ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មនុស្សជាច្រើននាក់ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ខ្លួន ហើយគិតត្រឹមថ្ងៃសៅរ៍ មនុស្ស៣១៥២នាក់ត្រូវបានឃុំខ្លួនរាប់ទាំងមេដឹកនាំ អ្នកតវ៉ា និស្សិត សកម្មជន អ្នកសិល្បៈ យុវជន ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលជាដើម៕
អានបន្ថែម៖ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាថា បើអាស៊ានចង់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ត្រូវមានខ្លួនដែរ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


