ព័ត៌មានអន្ដរជាតិ
វិស័យសណ្ធាគារថៃ រំពឹងបន្តប្រឈមនឹងបញ្ហាជាច្រើនឆ្នាំនេះ
មជ្ឈមណ្ឌលស្រាវជ្រាវថៃ Kasikorn បានសម្ដែងក្ដីបារម្ភថា វិស័យសណ្ឋាគាររថៃនឹងបន្តជួបប្រទះបញ្ហាប្រឈមខ្ពស់នៅឆ្នាំ ២០២៦ នេះ ដោយសារកត្តាជាច្រើនយ៉ាងទាំងក្នុង និងក្រៅប្រទេស ដូចជាភាពមិនប្រាកដប្រជានៅទីផ្សារបរទេសសំខាន់ៗ ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយសកល និងការកើនឡើងនៃតម្លៃប្រាក់បាត។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ (១០ កុម្ភៈ) នេះ មជ្ឈមណ្ឌលជំនាញដដែលបានលើកឡើងថា ភាពតានតឹងព្រំដែនថៃ-កម្ពុជា នឹងបន្តប៉ះពាល់ដល់សណ្ឋាគារក្នុងខេត្តមួយចំនួនតាមព្រំដែន ខណៈការប្រែប្រួលនៃនិន្នាការធ្វើដំណើរយ៉ាងឆាប់រហ័ស ក៏ដូចជាកំណើននៃការផ្គត់ផ្គង់កន្លែងស្នាក់នៅ កំពុងធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងឡើង ជាពិសេសគោលដៅទេសចរណ៍ដែលបានបង្កើតឡើង។
ក្នុងលក្ខខណ្ឌដូច្នេះ Kasikorn បានព្យាករថា អត្រាស្នាក់នៅសណ្ឋាគារទូទាំងប្រទេសនៅឆ្នាំ ២០២៦ នឹងមិនសូវខុសគ្នាទេ ធៀបនឹងឆ្នាំ ២០២៥។ នៅឆ្នាំ ២០២៥ សណ្ធាគារថៃមានអត្រាស្នាក់នៅជាមធ្យម ៧១,៤២% ដោយធ្លាក់ចុះបន្តិចបន្តួចពី ៧១,៤៩% ក្នុងឆ្នាំ ២០២៤។
ជាលម្អិត នៅឆ្នាំ ២០២៥ អត្រាស្នាក់នៅបានធ្លាក់ចុះក្នុងខេត្តចំនួន ១៩ ដោយសារការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ភាពតានតឹងព្រំដែនជាមួយកម្ពុជា និងទឹកជំនន់។ ខេត្តទាំងនោះ រួមមាន ឈុនបុរី ភូកេត ស៊ូរ៉ាតថានី ក្រុងបាងកក សុងក្លា ចន្ទបុរី អូរបុណ្យរាជធានី ស៊ីសាកេត ត្រាត និងស្រះកែវ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Carlos Martinez នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank Thailand បាននិយាយថា ទីផ្សារសណ្ឋាគាររំពឹងថានឹងនៅតែរឹងមាំនៅឆ្នាំ ២០២៦។
ប៉ុន្តែលោកបន្តថា កំណើននឹងថយចុះ នៅពេលការប្រកួតប្រជែងកើនឡើង ហើយអតិថិជនកាន់តែរើសជាមួយតម្លៃស្នាក់នៅ។ ជាលទ្ធផល តម្រូវការរំពឹងថានឹងកើនឡើងបន្តិចម្តងៗ ដោយនិន្នាការតាមរដូវបន្តមានឥទ្ធិពលលើតម្រូវការ។
ជាមួយគ្នានោះ ការមកដល់របស់អ្នកទេសចរអន្តរជាតិទំនងជាកើនឡើងបន្តិច ប៉ុន្តែការមកដល់នៃភ្ញៀវទេសចរចិនអាចនឹងបន្តធ្លាក់ចុះយឺតយ៉ាវ។ ភ្ញៀវទេសចរក្នុងស្រុកថៃ នឹងបន្តជាសំខាន់សម្រាប់ជំរុញវិស័យដដែល ជាពិសេសអំឡុងរដូវទេសចរណ៍ទាប ទោះបីជាប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការចំណាយខ្ពស់លើការធ្វើដំណើរ និងការប្រកួតប្រជែងពីគោលដៅទេសចរណ៍ជំនួសក៏ដោយ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


