Connect with us

កីឡា

លោក​ សាន​ សៅយ៉ាន់​ បន្ត​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ ឆ្នាំ​២០២៦​

បានផុស

នៅ

គ្រូ​ប្រដាល់​ចាស់​វស្សា​មក​ពី​ខេត្ត​បន្ទាយមានជ័យ​លោក​ សាន​ សៅយ៉ាន់​ តាម​រយៈ​សមត្ថភាព​បង្ហាត់​ និង​សមិទ្ធិផល​មេដាយ​ពាន​រង្វាន់​តំណាង​ប្រទេស​កម្ពុជា​ជា​ច្រើន​កន្លង​មក​បាន​ធ្វើ​ឲ្យ​រូប​លោក​នៅ​តែ​បន្ត​ជា​គ្រូ​ជម្រើស​​ជាតិ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ ឆ្នាំ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សាន​ យ៉ៅយ៉ាន់

លោក​ សាន​ សៅយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ លោក​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​កីឡា​ឃីកបុកស៊ីង​តាំង​ពី​ឆ្នាំ​២០២១​ មក​ម្ល៉េះ​បន្ត​ពី​លោក​ ជា​ រិទ្ធ​ រហូត​មក​ដល់​ឆ្នាំ​២០២៦​ នេះ។​ គិត​មក​ដល់​ពេល​នេះ​លោក​បាន​កាន់​តួនាទី​នេះ​បាន​ប្រហែល​ ៦-៧​ឆ្នាំ​មក​ហើយ​ និង​បាន​ដឹកនាំ​សិស្ស​ចេញ​ប្រកួត​តាម​កម្មវិធី​ជា​ច្រើន​កន្លងមក។​

គ្រូ​បង្វឹក​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ ​បាន​ដឹកនាំ​កីឡាករ​ កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​ចូលរួម​នៅ​ស៊ីហ្គេម​ វៀតណាម​ ឆ្នាំ​២០២២​ ដឹកនាំ​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ឃីកបុកស៊ីងអាស៊ាន​ នៅ​ប្រទេស​ថៃ​ ដឹកនាំ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​ កម្ពុជា​ ឆ្នាំ​២០២៣​ និង​ឆ្នាំ​២០២៤​ ដឹកនាំ​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ី​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។​ ក្រោម​ការ​បង្ហាត់​របស់​លោក​បាន​រក​សមិទ្ធិផល​មេដាយ​ច្រើន​ជូន​ជាតិ​មាតុភូមិ។​

លោក​ សាន សៅយ៉ាន់​ ដឹកនាំកន្លងទៅ

សម្រាប់​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ ​ឆ្នាំ​២០២៦​ នេះ​ការ​ប្រមូល​ផ្ដុំ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​សរុប​ ១៣​នាក់​ គ្រូ២​ សិស្ស​ ១១​នាក់។​ ចំណែក​ខាង​ថ្នាល​វិញ​មាន​ គ្រូ១​ សិស្ស​ ៥នាក់។​ ការ​ប្រមូល​ផ្ដុំ​ចាប់​ពី​ថ្ងៃ​ទី១​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​នៅ​ទីតាំង​ហ្វឹកហាត់​របស់​សហព័ន្ធ​ ឯ​កាំកូស៊ីធី ៕​

លោក​ សាន សៅយ៉ាន់​ ដឹកនាំកន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម