ព័ត៌មានអន្ដរជាតិ
មេរដ្ឋប្រហារមីយ៉ាន់ម៉ាទៅដល់ប្រទេសដែលផ្គត់ផ្គង់អាវុធធំរបស់ខ្លួន
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា បានទៅដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីហើយដើម្បីចូលរួមសន្និសីទសន្តិសុខមួយដែលនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីរ បន្ទាប់ពីលោកបានក្តោបយកអំណាចតាមរយៈរដ្ឋប្រហារ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលភាពវឹកវរធ្ងន់ធ្ងរ បន្ទាប់ពីរបបយោធាបានផ្តួលរំលំមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យកាលពីខែកុម្ភៈ។
ឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing បានចាក់ចេញពីរដ្ឋធានី Naypyidaw នៅថ្ងៃអាទិត្យក្នុងជើងហោះហើរពិសេសមួយដើម្បីទៅចូលរួមសន្និសីទក្រុងមូស្គូស្តីពី សន្តិសុខអន្តរជាតិ។

តាមការផ្សាយរបស់ទូរស្សន៍រដ្ឋថា លោកទៅចូលរួមនេះតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ហើយពេលទៅដល់លោកទទួលបានការស្វាគមន៍ពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសមីយ៉ាន់ម៉ានៅព្រលានយន្តហោះ។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងលំអិតពីរយៈពេលដែលលោកស្នាក់នៅប្រទេសរុស្ស៊ីប៉ុន្មានថ្ងៃដែលប្រទេសនេះជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំទៅឲ្យរបបយោធាមីយ៉ាន់ម៉ា។
តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានផ្សាយថា ៖«ស្ថានទូតមីយ៉ាន់ម៉ាប្រចាំរុស្ស៊ីនិយាយថា លោកឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing បានមកដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីហើយ»។
ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក កម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើការបង្ក្រាបយ៉ាងឃោឃៅលើក្រុមតវ៉ាដោយសន្តិវិធី និងបានសម្លាប់មនុស្សជាង៨៧០នាក់។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ។
កាលពីខែឧសភា សារព័ត៌មានក្នុងស្រុកមួយបានផ្សាយថា អគ្គបញ្ជាការកងទ័ពជើងអាកាសមីយ៉ាន់ម៉ាបានចូលរួមពិព័រណ៍ឧទ្ធម្ភាគចក្រមួយក្នុងទីក្រុងមូស្គូ។
ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ Min Aung Hlaing បានកើតមានឡើងពីរថ្ងៃ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចសេចក្តីអំពាវនាវដ៏កម្រមួយកាលពីថ្ងៃសុក្រឲ្យរដ្ឋនានាទូទាំងពិភពលោកបញ្ឈប់ការលក់អាវុធឲ្យប្រទេសមីយ៉ាន់ម៉ា។
សម្រាប់ការអនុម័តរបស់មហាសន្និបាតអង្គការសហប្រជាជាតិមានប្រទេសចំនួន១១៩បានបោះឆ្នោតគាំទ្រឲ្យបញ្ឈប់ការលក់អាវុធទៅមីយ៉ាន់ម៉ា ប៉ុន្តែមានប្រទេស៣៦បានធ្វើអនុប្បវាទក្នុងនោះមានប្រទេសរុស្ស៊ី និងចិនដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់មីយ៉ាន់ម៉ា។ ចំណែកបេឡារុស្សជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតជំទាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


