ព័ត៌មានអន្ដរជាតិ
Update៖ រកឃើញអ្នកស្លាប់ ១៧នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ហ្វីលីពីន
មនុស្សចំនួន១៧នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ធ្លាក់និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះធុន C-130 របស់កងទ័ពអាកាសហ្វីលីពីន ដែលដឹកមនុស្ស ៨៥នាក់ មានបញ្ហាពេលចុះចតលើកោះ Jolo។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បានបញ្ជាក់ថា សពសរុបចំនួន ១៧ នាក់ត្រូវបានរកឃើញ បន្ទាប់ពីយន្តហោះ ធ្លាក់នៅថ្ងៃអាទិត្យនេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិបានប្រាប់រ៉យទ័រថា យន្ដហោះនេះក៏រួមមានភីឡុតចំនួន៣នាក់ និងសមាជិកអាកាសយានិក៥នាក់ផ្សេងទៀតផងដែរ។
ស្របពេលជាមួយគ្នានោះដែរ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក Cirilito Sobejana បានប្រាប់អ្នកសារព័ត៌មានថា មនុស្សចំនួន ៤០ នាក់ត្រូវបានជួយសង្គ្រោះ ហើយឥឡូវ កំពុងទទួលការព្យាបាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ធ្លាក់យន្តហោះយោធាដឹកមនុស្ស ៨៥ នាក់ នៅ ហ្វីលីពីន
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


