Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដទ្រង់ទ្រាយធំបំផុត ក្នុងនាវាពិឃាត កូរ៉េខាងត្បូង

បានផុស

នៅ

យោធារបស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយបុគ្គលិកជាង ៨០ ភាគរយនៅលើនាវាពិឃាតមួយគ្រឿង ដែលកំពុងល្បាតប្រឆាំងនឹងចោរកម្មតាមសមុទ្រក្នុងឈូងសមុទ្រអាដេន បានធ្វើតេស្តវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាចម្បាំងនេះ បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន កាលពីខែកុម្ភៈ។

ថ្វីបើការឆ្លងចំនួន ២៤៧ ករណី មិនត្រូវបានផ្សារភ្ជាប់ទៅនឹងករណីឆ្លងក្នុងសហគមន៍ថ្មីៗក៏ដោយ ប៉ុន្តែការរកឃើញនេះ បានកើតឡើងចំពេលកូរ៉េ កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។

កាលពីថ្ងៃអាទិត្យទី១៨ខែកក្កដា កូរ៉េខាងត្បូង បានរាយការណ៍ការឆ្លងកូវីដថ្មី ចំនួន១,២៥២ករណី។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា មានតែ៥០នាក់ប៉ុណ្ណោះក្នុងចំណោមបុគ្គលិក ៣០១ នាក់ដែល ធ្វើតេស្តអវិជ្ជមាន នៅក្នុងការផ្ទុះឡើងដំបូងដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី ១៥ ខែកក្កដា។

អាជ្ញាធរ បានចាប់ផ្តើមប្រតិបត្ដិការ ដើម្បីនាំពួកគេមកផ្ទះវិញ ខណៈពេលដែលក្រុមការងារជំនួស នឹងបើកនាវានេះត្រឡប់មកប្រទេសវិញ។

គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងកូវីដចំនួន ១៧៩,២០៣ ករណីនិងមានអ្នកស្លាប់ចំនួន ២.០៥៨ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ បញ្ជាឲ្យបិទកន្លែងមានហានិភ័យឆ្លងកូវីដខ្លាំងនៅ ភូកេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម