ព័ត៌មានអន្ដរជាតិ
មនុស្សរាប់សែននាក់រត់ភៀសខ្លួន ហើយរាប់ពាន់នាក់ ត្រូវបានរត់ពន្ធចេញពីប្រទេស អាហ្វហ្គានីស្ថាន
មនុស្សរាប់សែននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈ រាប់ពាន់នាក់ ត្រូវបានគេរត់ពន្ធចេញពីប្រទេសជារៀងរាល់ថ្ងៃ ចំពេលមានការវាយលុករបស់ក្រុមតាលីបង់ ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចអំពីវិបត្តិជនភៀសខ្លួនថ្មី។
អ្នករត់ពន្ធមនុស្សនៅទីក្រុង Zaranj ដែលជាច្រកព្រំដែន អាហ្វហ្គានីស្ថាន-អ៊ីរ៉ង់ត្រូវបានក្រុមតាលីបង់ដណ្តើមយក កាលពីសប្តាហ៍មុន បាននិយាយថា ចំនួនមនុស្សដែលចង់ចាកចេញពីប្រទេសនេះ បានកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំពេលមានការភ័យខ្លាចថា ពួកឥស្លាមនិយមនឹងដណ្តើមយកអំណាចវិញក្នុងពេលឆាប់ៗ។
ថ្លែងទៅកាន់ MailOnline អ្នករត់ពន្ធម្នាក់និយាយថា ថ្ងៃណាល្អ គាត់បាននាំមនុស្សចំនួន១៥០នាក់ឆ្លងកាត់ព្រំដែនទៅទីក្រុង តេហេរ៉ង់ បើប្រៀបធៀបទៅនឹង ៥០ នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ពួកគេទាំងនោះសង្ឃឹមថា អាចរត់គេចពីអ៊ីរ៉ង់ចូលក្នុងប្រទេសទួរគី បន្ទាប់មកបន្តទៅអឺរ៉ុបនិងចក្រភពអង់គ្លេសដែលជាកន្លែង ពួកគេមានបំណងទាមទារសិទ្ធិជ្រកកោន។
ការធ្វើដំណើរទាំងមូល គឺអាស្រ័យលើស្ថានភាពនៅតាមដងផ្លូវ។ ពេលខ្លះពួកគេទៅដល់ទីក្រុង តេហេរ៉ង់ ក្នុងរយៈពេលបីថ្ងៃ និងពេលខ្លះទៀតដល់ ប្រាំថ្ងៃ។
ពួកគេត្រូវចំណាយប្រាក់ប្រហែល ១៣០ ដុល្លារអាមេរិក ក្នុង ម្នាក់ ដើម្បីចូលប្រទេស អ៊ីរ៉ង់។
ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា មនុស្ស ៤០០,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីដើមឆ្នាំនេះមក ខណៈជិត ៣០០,០០០ នាក់បានភៀសខ្លួនតាំងពីខែឧសភា ស្របពេលការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលនិងក្រុមតាលីបង់បានផ្ទុះឡើង។
អង្គការសហប្រជាជាតិនិយាយថា ភាគច្រើននៃអ្នកទាំងនោះនៅតែស្ថិត ក្នុងប្រទេសប៉ុន្តែដោយសារតែយុទ្ធជនឥស្លាមនិយមលុកលុយយ៉ាងលឿនស្ទើរតែគ្រប់តំបន់ ហើយកងកម្លាំងរដ្ឋាភិបាលដកថយនោះ មនុស្សជាច្រើនកំពុងព្យាយាមចាកចេញពីប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន សុំចែកអំណាចជាមួយក្រុម តាលីបង់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់