សុខភាព
មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្ត្រហាត់ប្រាណនេះអាចជួយបាន
ការហាត់ប្រាណ បូកផ្សំជាមួយការញ៉ាំអាហារប្រកបដោយសមតុល្យ និងមានជីវជាតិគ្រប់គ្រាន់សម្រាប់រាងកាយ ជួយឱ្យរាងស្អាត និងមាំមួន។ បន្ថែមពីនោះ ការចេះជ្រើសរើសវិធីសាស្រ្តហាត់ប្រាណ ដើម្បីឱ្យរាងកាយស្អាតសមសួន និងអាចបំបាត់សាច់យារធ្លាក់ ជាជម្រើសល្អមួយ។ ខាងក្រោមនេះ ជាវីធីសាស្រ្តហាត់ប្រាណមួយចំនួន ដែលជួយដោះស្រាយបញ្ហាខាងលើនេះ៖

១. វិធីហាត់បំបាត់សាច់យារធ្លាក់ត្រង់ដើមដៃ

សម្រាប់វិធីហាត់នេះ យើងអាចមានដុំទម្ងន់សម្រាប់ហាត់ជាជំនួយ បើគ្មានយើងក៏យករបស់ធ្ងន់ៗខ្លះដែលអាចកាន់បាន យកប្រើជំនួសដុំទម្ងន់។ ដំបូង គឺឈរជំហរត្រង់ ដោយដាក់ជើងឃ្លាតពីគ្នាបន្តិច រួចបន្ទន់ជង្គង់ក្នុងជំហរដូចអង្គុយកៅអី ចាប់កាន់ដុំទម្ងន់រួចព្យាយាមទប់ ដោយមិនបន្ទន់កែងដៃ បោះលាតទៅខាងក្រោយខ្នង និងធ្វើសារចុះសារឡើង។ លំហាត់ប្រាណនេះ ក៏ជួយពង្រឹងសាច់ដុំស្មា និងខ្នងផងដែរ។ ធ្វើបាន៣០វិនាទី ទៅ១នាទី រួចសម្រាក បន្ទាប់មកធ្វើ២ ទៅ៣ដងសារឡើងវិញ។
២. វិធីហាត់បំបាត់សាច់ធាត់ត្រង់ភ្លៅ តាមបែបយ៉ូហ្កា

ហាត់ប្រាណបែបយ៉ូហ្កា ជាវិធីពេញនិយមមួយដែលជួយឱ្យរាងកាយមានភាពសមសួន បំបាត់សាច់ធាត់ ក៏ដូចជាជួយឱ្យរាងកាយមានភាពទន់ភ្លន់បត់បែនបានស្រួលផងដែរ។
ហាត់ប្រាណបែបយ៉ូហ្កាបំបាត់សាច់ធាត់ត្រង់ភ្លៅខាងមុខ អាចធ្វើដូចនេះបាន ដោយដំបូងយើងត្រូវឈរជំហរត្រង់ខ្លួន ជើងញែកពីគ្នាបន្តិច។ បោះដៃលាតទៅមុខអស់ រួចបន្ទន់ជង្គង់ឱ្យទាប ស្រមៃដូចកាយវិការអង្គុយកៅអី។ រក្សាជំហរនេះឱ្យបាន៣០វិនាទី ទៅ១នាទី រួចសម្រាក បន្ទាប់មកធ្វើ២ ទៅ៣ដងសារឡើងវិញ។
៣. វិធីហាត់បំបាត់សាច់ធាត់ត្រង់ចង្កេះ

សម្រាប់វិធីហាត់នេះ យើងអាចមានដុំទម្ងន់សម្រាប់ហាត់ជាជំនួយ ដោយដំបូងឡើងយើងឈរក្នុងជំហរត្រង់ខ្លួនដូចគ្នា ដោយដៃចាប់កាន់ដុំទម្ងន់ ញែកជើងបន្តិចរួច បង្វិលដងខ្លួនទៅស្តាំដោយលាតដៃទាំងអស់ទៅខាងស្តាំដូចគ្នា។ ធ្វើបែបនេះ១០ ទៅ១៥ដង រួចប្តូរទៅខាងឆ្វេងម្តង។ ធ្វើបែបនេះនឹងជួយបំបាត់សាច់ធាត់នៅត្រង់ចង្កេះបាន។
៤. វិធីហាត់បំបាត់សាច់ធាត់ត្រង់គូទ

ដាក់ដៃ និងជង្គង់ទាំងពីរ ទៅលើដី ដើម្បីទប់ខ្លួន។ បន្ទាប់មក លាតជើងខាងឆ្វេងទៅខាងក្រោយ និងបង្វិលប្រអប់ជើង និងម្រាមជើង ទៅខាងលើ ដូចចង្អុលជញ្ជាំងពិដាន។ ធ្វើបែបនេះ ស្របពេលអ្នកបោះដៃស្តាំនិងលាតទៅមុខ។ ធ្វើបែបនេះបាន៥ ទៅ៦ដង រួចដូរទៅជើងខាងឆ្វេងម្តង ដោយធ្វើដូចគ្នា ដែលនេះអាចជួយកម្ចាត់ខ្លាញ់ធាត់ប្រមូលផ្តុំនៅត្រង់គូថទបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា
ចុចអាន៖ ចំណុចមួយចំនួន អ្នកចូលចិត្តទៅ Gym គួរដឹង ការពារខ្លួនកុំឱ្យឈឺមិនដឹងរឿង
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


