KPT+
Daddy issues វិបត្តិផ្លូវចិត្តរបស់ក្មេងស្រី បណ្ដាលមកពីបុរសជាឪពុក
វិបត្តិផ្លូវចិត្តដែលគេនិយមហៅថា “Daddy issues” កំពុងវាយលុកដល់ផ្លូវចិត្តក្មេងស្រីជាច្រើន នាសម័យបច្ចុប្បន្ន ត្រូវគេស្គាល់ថាជា បញ្ហាផ្លូវចិត្តមួយ បណ្ដាលមកពីកង្វះភាពកក់ក្ដៅពីឪពុក ឬកំព្រាឪពុកតែម្ដង។ ក្មេងស្រីទំាងនោះចូលចិត្តមើលឪពុកកូនអ្នកដទៃស្រលាញ់គ្នាមានភាពកក់ក្ដៅ ហើយចង់មានសុភមង្គលដូចគេដែរ ប៉ុន្តែខ្លះទៀតបែរជាមិនចូលចិត្តពេលឪពុកប្រឡែងលេងទៅវិញ មិនថានាងចូលចិត្តមើលអ្នកដទៃលេងជាមួយឪពុកដែរក៏ដោយ។ ដើម្បីកត់សម្គាល់ថា ក្មេងស្រីនោះមាន Daddy issues អ្នកអាចសង្កេតមើលតាមចំណុចដូចជា៖
១. ស្រលាញ់បុរសចាស់ជាង

ស្រីៗដែលមានបញ្ហានេះ មិនមានចំណង់ជាមួយបុរសវ័យក្មេងស្រករខ្លួន ឬចាស់ជាងតិចតួចទេ។ នាងតែងតែពេញចិត្តជាពិសេសទៅលើបុរសវ័យពូ ឬឪពុករបស់ខ្លួនទៅវិញ។ ដោយសារតែបុរសចាស់នោះ ធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពខុសពីបុរសវ័យក្មេង ដែលប្រៀបបាននឹងមិត្តភក្តិតែប៉ុណ្ណោះ។
២. តណ្ហាក្រាស់ និងចូលចិត្តហឹង្សា
បុរសដែលនាងចូលចិត្តស្រលាញ់ គឺជាបុរសមានចិត្តកំណាច កាច ពេលខ្លះប្រើអំពើហឹង្សា ពេលខ្លះស្ដី ឬស្រែកកំហក់ រួចមកលួងនាងវិញ។ មនុស្សស្រីបែបនេះមានតណ្ហាក្រាស់សឹងតែគ្រប់ពេល ថែមទាំងមានចំណូលចិត្តទៅលើការចាប់បង្ខំផ្លូវភេទទៀតផង។
៣. ពូកែតូចចិត្ត
ទោះបីជាដៃគូ ឬឪពុកស្រលាញ់នាងប៉ុណ្ណាក៏ដោយ នាងនៅតែមានអារម្មណ៍មួយបិទបាំងការស្រលាញ់គឺ មិនជឿថាគេស្រលាញ់។
៤. តោងគេស្អិត

មនុស្សស្រីនោះមិនអាចនៅម្នាក់ឯងបានឡើយ នាងស្រលាញ់ ហួងហែងមនុស្សប្រុសរបស់នាងណាស់ព្រោះតែសុខភាពផ្លូវចិត្តនាងមិនស្ងប់តែងតែគិតពីការចាកចេញរបស់មនុស្សជាទីស្រលាញ់។
យ៉ាងណាមិញ ជំងឺផ្លូវចិត្តនេះមិនទាន់ទទួលស្គាល់ថា ជា ជំងឺ ផ្លូវ ចិត្តឡើយព្រោះវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជំងឺបាក់ទឹកចិត្ត និងជំងឺដទៃទៀត ប៉ុន្តែវាកើតឡើងច្រើនលើក្មេងស្រីៗច្រើនមកហើយ៕
ប្រែសម្រួល៖ វារី
ចុចអាន៖មនុស្សចរិតខុសគេ ៥ ប្រភេទ គ្មានអ្នកណាចង់រាប់រកឡើយ
ចុចអាន៖៣ វិធី កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ចៀសវាងនាំធ្ងន់

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ