ព័ត៌មានជាតិ
អាជ្ញាធរត្រៀម ទីតាំង៣ នៅជាប់ព្រំដែនកម្ពុជាថៃ សម្រាប់ធ្វើចត្តាឡីស័កពលករខ្មែរ មកពីប្រទេសថៃ
ក្រោយពីបានដឹងអំពីស្ថានភាពកូវីដ១៩ កំពុងត្រូវបានរីករាលដាលឆ្លងដល់សហគមន៍ នៅប្រទេសថៃក្នុងតំបន់មួយចំនួន អាជ្ញាកម្ពុជា សម្រាប់ខេត្តបាត់ដំបង ដែលជាខេត្តគោលដៅផងនោះ ក៏ត្រូវបានរៀបចំត្រៀមជាស្រេចចំពោះពលករ ដែលត្រឡប់ពីប្រទេសថៃវិញ ហើយមានកន្លែងសម្រាប់អនុវត្តធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺជាសកលមួយនេះ ក្រោយពីមានការពិនិត្យត្រឹមត្រូវទៅលើពលករម្នាក់ៗតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងថា សម្រាប់ខេត្តបាត់ដំបងអាជ្ញាធរខេត្តបានរៀបចំបានកំណត់យកទីកន្លែងចំនួន៣ នៅតាមស្រុកជាប់ព្រំដែនកម្ពុជាថៃ ដើម្បីអនុវត្តធ្វើចត្តាឡីស័កចំពោះពលករខ្មែរ ដែលត្រូវបានវិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងនោះមានទីតាំងចំនួន២ឋិត នៅក្នុងស្រុកកំរៀងនិងមួយទីតាំងទៀតឋិត នៅក្នុងស្រុកសំពៅលូន។

សម្រាប់ទីតាំងខាងលើដោយទី១ បានកំណត់យកក្នុងបរិវេណវិទ្យាល័យកំរៀងមានចំនួន៤២បន្ទប់ ដោយក្នុងមួយបន្ទប់អាចឲ្យពលករសម្រាកបានចំនួន១០នាក់ និងទីតាំងទី២ គឺឋិតនៅក្នុងមណ្ឌលសុខភាពត្រាង មានគ្រែសម្រាកចំនួន២០គ្រែ ក្នុងស្រុកកំរៀ ដែលជាកន្លែងអំណោយផលល្អសម្រាប់គ្រប់គ្រងលើស្ថានភាពនេះ ដោយសុវត្ថិភាពផងដែរ។ ដោយឡែកទីតាំងទី៣ កំណត់យកបរិវេណសាលាបឋមសិក្សាជ្រៃសីមា ឃុំជ្រៃសីមា ស្រុកសំពៅលូនដែលមានចំនួន១០បន្ទប់ ដោយក្នុងមួយបន្ទប់ បានរៀបចំឲ្យបងប្អូនពលករសម្រាកធ្វើចត្តាឡីស័ក បានចំនួន១០នាក់ផងដែរ។



តាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីអនុវត្តន៍វិធានការការពារខាងលើ ក្រុមការងារជំនាញកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានបញ្ជូននិងប្រគល់ពលករចំនួន១៤នាក់ ឲ្យអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះរៀងៗខ្លួននិងគិតត្រឹមម៉ោង១២:០០នាទីថ្ងៃត្រង់ថ្ងៃទី២១ខែធ្នូ ក៏បានបញ្ជូនពលករខ្មែរចំនួន១៧នាក់បន្ថែមទៀតទៅធ្វើចត្តាឡីស័ក នៅទីតាំងដែលរដ្ឋបាលខេត្តបានត្រៀមទុកខាងលើផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ កម្លាំងមេបញ្ជាការ៣ត្រៀម ដឹកជញ្ជូនពលករ ដែលមកពីថៃធ្វើចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


