Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋី Bill Gates បរិច្ចាគ ២០ពាន់លានដុល្លារ ជូនមូលនិធិសប្បុរសធម៌

បានផុស

នៅ

សហស្ថាបនិកក្រុមហ៊ុន Microsoft Corp លោក Bill Gates កំពុងបរិច្ចាគប្រាក់ ២០ពាន់លានដុល្លារអាមេរិក ចូលដល់មូលនិធិសប្បុរសធម៌ដែលគ្រប់គ្រងដោយលោកផ្ទាល់ និងអតីតភរិយា Melinda French Gates ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះលើប្លក់ផ្ទាល់ខ្លួន មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ និយាយថា ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុតរបស់ពិភពលោក ហើយលោកនឹងបន្តបរិច្ចាគទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៦ ។

ការបរិច្ចាគនេះ សំដៅជួយដោះស្រាយវិបត្តិជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាព ការអប់រំ សមភាពយេនឌ័រ និងការកាត់បន្ថយភាពក្រីក្រ។

គួរបញ្ជាក់ថា មកទល់ពេលនេះ មូលនិធិ Bill & Melinda Gates មានប្រាក់ប្រហែល ៧០ពាន់លានដុល្លារអាមេរិក ក្លាយទៅជាមូលនិធិឯកជនធំជាងគេលើលោក ក្រោយពេលទទួលជំនួយចំនួន ៣.១ពាន់លានដុល្លារបន្ថែមទៀត ពីមមហាសេដ្ឋី Warren Buffett កាលពីខែមុន៕

ប្រែសម្រូល៖ សន្យា

ចុចអាន៖ លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម