ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្ហាញពីកង្វល់របស់ចិន ចំពោះវិបត្តិ អ៊ុយក្រែន (មានវីដេអូ)
កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញា លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ ក្តីព្រួយបារម្ភរបស់ចិន ចំពោះវិបត្តិអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។

ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុង Samarkand នៃប្រទេសអ៊ូសបេគីស្ថាន លោកពូទីន ក៏បានអរគុណចិនផងដែរ សម្រាប់ជំហរមានតុល្យភាពរបស់ខ្លួន ហើយបាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតពិភពលោកមានប៉ូលតែមួយ នឹងត្រូវបរាជ័យ។
ទន្ទឹមនោះ លោក ស៊ី បានគូសបញ្ជាក់ថា ប្រទេសចិន មានឆន្ទៈធ្វើការរួមគ្នាជាមួយរុស្ស៊ីជា “មហាអំណាច”។
ចិន មិនបានគាំទ្រការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ប៉ុន្តែបានបង្កើនពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយទីក្រុងមូស្គូ ចាប់តាំងពីប្រតិបត្តិការនោះ ចាប់ផ្តើម។

លោក ពូទីន បានប្រាប់លោក ស៊ី ថា “យើងសូមវាយតម្លៃខ្ពស់ ចំពោះជំហរតុល្យភាពរបស់មិត្តចិន។ ចិនបានយល់អំពីស្ថានភាពទាំងនេះ”។
ការវាយលុកនេះ បានធ្វើឲ្យទីក្រុងមូស្គូ ធ្លាក់ចូលទៅក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់ ហើយបានបណ្តាលឲ្យតម្លៃស្បៀងអាហារ និងថាមពលសកលកើនឡើងខ្ពស់។
វាក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសចិនផងដែរ ដែលទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហានានារួមមានសិទ្ធិមនុស្ស និងអនាគតរបស់តៃវ៉ាន់ជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បញ្ហាសំខាន់ចំនួន២ នឹងលើកឡើងក្នុងកិច្ចប្រជុំរវាងលោក ពូទីន និងលោក ស៊ី នៅថ្ងៃស្អែកនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


