KPT+
ចេះរបៀបក្រោកពីគេងត្រឹមត្រូវ ដឹងតែបានផលល្អច្រើនដល់សុខភាព
ក្រោកពីគេងសម្រាប់គ្នាយើងគឺជារឿងធម្មតា គ្រាន់តែបើកភ្នែក រួចងើបចេញពីគ្រែគេង ជាការស្រេច។ យ៉ាងណាមិញ អ្នកស្រាវជ្រាវវិទ្យាសាស្រ្តផ្នែកសុខភាព បានឱ្យដឹងថា ការក្រោកពីគ្រែគេង ដែលត្រឹមត្រូវ មិនត្រឹមតែផ្តល់អារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ តែផ្តល់ឱ្យនូវថាមពលចល័តពេញរាងកាយ និងបង្ការកុំឱ្យឆាប់ឈឺផ្នែកមួយចំនួននៃរាងកាយទៀតផង។

ដោយផ្អែកតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសឥណ្ឌា រួមទាំងការពិនិត្យពីអ្នកវិទ្យាសាស្រ្តនៃបណ្តាប្រទេសជាច្រើនលើពិភពលោក បានលើកឡើងនូវចំណុចរួមដូចខាងក្រោមនេះ ដែលជារឿងត្រឹមត្រូវ គួរធ្វើនៃការក្រោកពីគេង៖
១. ក្រោកតាមសម្រួល មិនប្រញាប់
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការក្រោកយឺតៗ មិនត្រឹមតែជួយទុកពេលឱ្យរាងកាយបន្ស៊ាំនឹងភាពដឹងខ្លួន ថែមទាំងបង្ការមិនឱ្យឈឺខ្នងទៀតផង។ បន្ថែមពីការក្រោកយឺតៗ អ្នកអាចពត់ពែនតម្រង់ខ្លួន នឹងទទួលជួយឱ្យថាមពលចល័តសព្វរាងកាយ ធ្វើឱ្យអារម្មណ៍យើងស្រស់ថ្លាបាន។
២. ប្រើប្រអប់ដៃជួយឱ្យសម្រួលការក្រោកឡើង
ពេលភ្ញាក់ពីគេង ប្រើដៃរបស់អ្នកជួយរុញខ្លួនឯង ឱ្យក្រោកឡើងយឺតៗ ក្នុងឥរិយាបថអង្គុយ។ វិធីនេះ នឹងកុំឱ្យយើងដាក់សម្ពាធទៅលើ ក និងខ្នងរបស់យើង។
៣. សម្រាកបន្តិច មុននឹងក្រោកឡើង
ក្រោយពេលយើងអនុវត្តដល់ចំណុចទី២ខាងលើ (ឥរិយាបថអង្គុយ) បន្ទាប់នោះយើងអាចចំណាយពេលបន្តិច ត្រឹម៥នាទី សម្រាក ស្មឹងស្មាធ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ មុននឹងក្រោកចេញពីគ្រែគេងរបស់យើង។

បន្ទាប់ពីអនុវត្តការក្រោកពីគេងបែបនេះ អ្នកស្រាវជ្រាវសុខភាពក៏បានណែនាំបន្ថែមដូចៗគ្នា ថាគួរញ៉ាំទឹកបន្តិច (មួយកែវ) ធ្វើចលនាបន្តិចបន្តួច (ហាត់ប្រាណ) មុននឹងចាប់ផ្តើមថ្ងៃថ្មី៕
ចុចអាន៖វិធី ១០ យ៉ាង ជួយឲ្យឆាប់គេងលក់ស្រួល សម្រាប់អ្នកពិបាករឿងដំណេក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


