ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បញ្ជាក់ថា លោក Putin និងលោក Zelensky នឹងចូលរួមកិច្ចប្រជុំ G20
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Vladimir Zelensky នឹងធ្វើដំណើរទៅកោះបាលីក្នុងខែវិច្ឆិកាខាងមុខ សម្រាប់កិច្ចប្រជុំកំពូល G20។ នេះបើតាមការបញ្ជាក់ពីអ្នកការទូតឥណ្ឌូណេស៊ី ប្រាប់កាសែត The National របស់អារ៉ាប់រួម។
ប្រសិនបើជាការពិតមែននោះ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដំបូង ដែលមេដឹកនាំទាំងពីរចូលរួម ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់ផ្តើម។
លោក Husain Bagis ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំប្រទេសអារ៉ាប់រួមបានប្រាប់កាសែត The National កាលពីថ្ងៃសុក្រទី០៧ខែតុលាថា “មេដឹកនាំទាំងពីរ បានយល់ព្រមចូលរួម”។
លោកទទួលស្គាល់ថា “ស្ថានការណ៍មិនងាយស្រួលទេ ដោយសារតែសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ រដ្ឋាភិបាលរបស់លោក បានរៀបចំផែនការរួចហើយ ក្នុងការគ្រប់គ្រងការមកដល់របស់មេដឹកនាំទាំងពីរ។ យើងកំពុងសម្រេចចិត្តថានឹងដាក់សណ្ឋាគារមួយណាសម្រាប់លោក Putin និងមួយណាសម្រាប់លោក Zelensky”។
លោក Bagis បានប្រាប់ The National ថា ប្រទេសឥណ្ឌូណេស៊ី មានគោលបំណង ធ្វើឲ្យកិច្ចប្រជុំកំពូល G20 ក្លាយជាវេទិកាសម្រាប់សន្តិភាព មិនមែនជម្លោះទេ។
មុននេះ ប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំលោកខាងលិចមួយចំនួនទៀត បានជំរុញឲ្យប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo កុំអញ្ជើញលោក Putin ទៅកាន់កិច្ចប្រជុំកំពូលនៅកោះបាលី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Widodo បានប្រឆាំងនឹងយុទ្ធនាការដាក់សម្ពាធ ហើយបានអញ្ជើញមេដឹកនាំរុស្ស៊ីតាមការគ្រោងទុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ឥណ្ឌូណេស៊ី បង្កើនសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល G20
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


